Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនអាមេរិក អះអាងមានព័ស្តុតាងថ្មី ឈានទៅដល់ ការរកឃើញជើងហោះហើរ MH370

បានផុស

នៅ

អាជ្ញាធរម៉ាឡេស៊ី ត្រូវបានគេស្នើឲ្យចាប់ផ្តើមប្រតិបត្តិការថ្មីមួយ ដើម្បីស្វែងរកជើងហោះហើរ MH370, ប្រាំបួនឆ្នាំបន្ទាប់ពីវាបាត់ខ្លួនពីរ៉ាដានៅលើសមុទ្រចិនខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនរ៉ូបូតសមុទ្រអាមេរិក Ocean Infinity អះអាងថា បានរកឃើញព័ស្តុតាងថ្មីនៃទីតាំងរបស់យន្តហោះ។

យន្តហោះ Boeing 777 កំពុងធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ គួឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង ជាមួយនឹងអ្នកដំណើរចំនួន២៣៩នាក់កាលពីថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៤ នៅពេលវាបាត់ចេញពីរ៉ាដា ពោលគឺក្រោយចេញដំណើរបានជាងមួយម៉ោង។

យន្តហោះ Boeing 777

អស់រយៈពេលបីឆ្នាំ ដែលម៉ាឡេស៊ី ចិន និងអូស្ត្រាលី បានស្វែងរកយន្តហោះនេះ នៅមហាសមុទ្រឥណ្ឌា ជាកន្លែងដែលគេជឿថាយន្តហោះធ្លាក់ ប៉ុន្តែមិនបានរកឃើញអ្វីទាល់តែសោះ។ ការស្វែងរកត្រូវបានលុបចោលជាផ្លូវការក្នុងខែមករាឆ្នាំ២០១៧ ដោយមិនមានការសន្និដ្ឋានអំពីអ្វីដែលអាចកើតឡើងចំពោះការហោះហើរដ៏អាថ៌កំបាំងនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្លែងទៅកាន់ Guardian ក្នុងថ្ងៃគម្រប់ខួបប្រាំបួនឆ្នាំនៃឧបទ្ទវហេតុនេះ លោក Oliver Plunkett នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity និយាយថា បន្ទាប់ពីក្រុមហ៊ុនរបស់គាត់បានធ្វើការស្វែងរកមិនទទួលបានជោគជ័យនៅក្នុងឆ្នាំ២០១៨ ឥឡូវនេះខ្លួនទទួលបានព័ស្តុតាងថ្មី ដែលអាចនាំទៅដល់ការរកឃើញយន្តហោះ។

លោក Oliver Plunkett នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity

ថ្វីបើគាត់មិនបានចែករំលែកជាក់លាក់អំពីព័ស្តុតាងនេះក៏ដោយ ប៉ុន្តែលោក Plunkett និយាយថា គាត់សង្ឃឹមថានឹងបញ្ចុះបញ្ចូលរដ្ឋាភិបាលម៉ាឡេស៊ីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ឲ្យបើកភ្លើងខៀវដល់ការស្វែងរកមួយផ្សេងទៀត ហើយចាប់ផ្តើមនៅចុងឆ្នាំនេះ ឬនៅឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ភាពយន្តឯកសារថ្មីរបស់ Netflix ដែលមានចំណងជើងថា “MH370: The Plane That Disappeared” បានបង្កការចាប់អារម្មណ៍ជាសាធារណៈចំពោះអាថ៌កំបាំង និងបានបំភ្លឺអំពីទ្រឹស្តីថ្មីៗមួយចំនួន។

លោកស្រី Cyndi Hendry អ្នកស្រាវជ្រាវស្ម័គ្រចិត្តនៅក្រុមហ៊ុនរូបភាពផ្កាយរណប Tomnod

លោកស្រី Cyndi Hendry អ្នកស្រាវជ្រាវស្ម័គ្រចិត្តនៅក្រុមហ៊ុនរូបភាពផ្កាយរណប Tomnod បានប្រាប់ផលិតករ Netflix ថា លោកស្រីបានរកឃើញអ្វីដែលមើលទៅដូចជាបំណែកយន្តហោះនៅសមុទ្រចិនខាងត្បូង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីយន្តហោះបានបាត់ខ្លួន។

លោកស្រី Hendry អះអាងថា បានរកឃើញបំណែកយន្តហោះ ដែលដូចបេះបិទទៅនឹងជើងហោះហើរ MH370 នៅឯឆ្នេរសមុទ្រនៃប្រទេសវៀតណាម ជិតកន្លែងយន្តហោះបាត់ពីរ៉ាដា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ឆោឡោ! អ្នកដំណើរម្នាក់ គំរាមសម្លាប់មនុស្សមួយយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ១១ នាទីutes មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​លោក Yoon ប្រឈម​ដី​កាចាប់ខ្លួន​​ ក្រោយ​ខក​ខាន​​​បង្ហាញខ្លួន​តាមដី​ការ​កោះពីរលើក

ព័ត៌មានជាតិ៤៦ នាទីutes មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ត្រាំ ប្រកាសប្រហារជីវិតឃាតករ និងអ្នកប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ ពេលចូលកាន់តំណែង

សន្តិសុខសង្គម១១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍៩ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានជាតិ២០ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម