Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងចំនួនគ្រាប់មីស៊ីលដែល រុស្ស៊ី បាញ់ស្រោចលើ អ៊ុយក្រែន ពីម្សិលមិញ

បានផុស

នៅ

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់ស្រោចមីស៊ីលចំនួន ៨១ គ្រាប់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន ៦ គ្រាប់ និងយន្តហោះដ្រូនចំនួន ៨ គ្រឿង ក្នុងអំឡុងពេលនៃការវាយប្រហារទៅលើអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អភិបាលក្រុងកៀវលោក Vitali Klitschko បានឲ្យដឹងដែរថា គោលដៅក្នុងការវាយប្រហាររបស់រុស្ស៊ី គឺផ្ដោតលើបណ្ដាញថាមពលរបស់ប្រទេស ជាពិសេសគឺរោងចក្រនុយក្លេអ៊ែរ Zaporizhzhia តែម្ដង ខណៈវាក៏បណ្ដាលឲ្យមនុស្សយ៉ាងតិច ៩ នាក់បានស្លាប់ផងដែរ ។

លោក Klichko បានសរសេរបង្ហោះនៅលើបណ្ដាញ Telegram ថា “ការវាយប្រហារលើរោងចក្រនេះ ក៏បណ្ដាលឲ្យប្រជាពលរដ្ឋ ១៥ ភាគរយមិនមាន​អគ្គិសនីប្រើប្រាស់ផងដែរ ខណៈម៉ាស៊ីនភ្លើងបម្រុងរបស់ប្រទេសមានសមត្ថភាពបំភ្លឺភ្លើងបានតែ ១០ ថ្ងៃប៉ុណ្ណោះ ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ពីការផ្ទុះដ៏ខ្លាំងក្លានៅក្នុងរដ្ឋធានីអ៊ុយក្រែន ជាមួយនឹងផ្សែងដ៏ខ្មួលខ្មាញ់ហោះឡើងលើមេឃ ។ យោងតាមលោក Klichko បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងសង្កាត់ Goloseyevsky និងសង្កាត់ Svyatoshinsky ក្នុងទីក្រុងកៀវ ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលស្រោចលើកចុងក្រោយបង្អស់របស់រុស្ស៊ីនៅពេលនេះ គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ុយក្រែន មិនធ្លាប់សោះនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ទីបំផុត រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រ ស្រោចលើអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២៣ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៥ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម