ព័ត៌មានជាតិ
រយៈពេល១៤ថ្ងៃ នៃខែមករា ស្លាប់៧៤នាក់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន១៣១ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន៧៤ នាក់ របួសចំនួន១៨៥ នាក់ របួសធ្ងន់ចំនួន១១៩ នាក់។
ចំណែកនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ លើក ក្នុងនោះស្លាប់ចំនួន០២ នាក់ របួសចំនួន១៧ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៩នាក់ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៥។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខៀន បានឲ្យដឹងដែរថា រយៈពេល១៤ថ្ងៃ ដើមខែមករា នេះដែរ មានយានយន្តល្មើសចំនួន១៣៣១៧ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៩៩២៧ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៣៣៩០ គ្រឿង ក្នុងនោះរថយន្តតូចចំនួន២៧២៩ និងរថយន្តធំចំនួន៦៦១ គ្រឿង។
សម្រាប់ថ្ងៃទី១៤ ខែមករា នគរបាលចរាចរណ៏ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន១០២១ គ្រឿង ក្នុងនោះមានម៉ូតូចំនួន៧៥៨ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន២៦៣ គ្រឿង។
ក្នុងចំណោមម៉ូតូល្មើសទាំង៧៥៨ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៦៧៤ នាក់, បើកបរល្មើសសញ្ញាចំនួន៤០គ្រឿង, ស្រវឹងចំនួន៥ នាក់, បើកបរដោយអត់ស្លាកលេខចំនួន១៥ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន២៤ នាក់។
ចំណែករថយន្តទាំង២៦៣គ្រឿងនោះ មានរថយន្តតូចចំនួន២០៣ គ្រឿង និងរថយន្តធំចំនួន៦០ គ្រឿង ហើយក្នុង ចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៣ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១០ នាក់, ល្មើសញ្ញាចំនួន១៦ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១៦៤នាក់, លើសចំណុះចំនួន១៧ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០១ នាក់, អត់ស្លាកលេខចំនួន០៣ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន២៩នាក់៕
អត្ថបទ ៖ កោះកែវ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២៣ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ