KPT+
តោះស្តាប់កញ្ញា សេង ហ្គេកលី ថាតើធ្វើបែបណា ទើបអានសៀវភៅកុំឱ្យងងុយគេង?
កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅវ័យក្មេងម្នាក់ បាននិយាយចែករំលែកនៅថ្ងៃទី០៩ ខែមីនា លើទំព័រ Facebook របស់ខ្លួនពីបទពិសោធន៍អានសៀវភៅបែបណា ទើបមិនធ្វើឱ្យងងុយគេង ហើយអានឆាប់យល់ខ្លឹមសារទាំងនោះ។
តាមការកត់សម្គាល់ មនុស្សភាគច្រើនមិននិយមអានសៀវភៅព្រោះពួកគេតែងយល់ថា សៀវភៅទាំងនោះពិបាកអាន អានរួចមិនយល់ពីអត្ថន័យ ឬ ឱ្យតែចាប់កាន់សៀវភៅអាន គឺងងុយគេង គ្មានសមាធិប្រមូលអារម្មណ៍អានសៀវភៅឡើយ។ ទាំងនេះ ប្រសិនជាអ្នកអាននៅតែមិនដឹងពីគន្លឹះអានសៀវភៅឱ្យបានល្អទេ ពួកគេនឹងនៅតែមិនអាចកាន់សៀវភៅអានបានជារៀងរហូត។ ដូច្នេះ មុននឹងអ្នកអានគ្រប់រូបមានចំណង់ចាប់ផ្តើមចង់អានសៀវភៅអ្វីមួយជក់ចិត្ត ចាប់បានខ្លឹមសារច្រើន មិនងងុយគេង គឺត្រូវសិក្សាឈ្វេងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឱ្យបានច្បាស់ជាមុនសិន។
ជុំវិញបញ្ហានេះ កញ្ញា សេង ហ្គេកលី បានចង្អុលបង្ហាញនៅក្នុងការផ្សាយផ្ទាល់របស់ខ្លួនថា បញ្ហាចម្បងដែលនាំឱ្យអានសៀវភៅងងុយគេង ឆាប់ធុញ និងមិនអាចប្រមូលអារម្មណ៍បានល្អ គឺបណ្តាលមកពីសៀវភៅដែលអាននោះ មិនត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួន។
កញ្ញា សេង ហ្គេកលី បាននិយាយថា៖ “ភាគច្រើនពេលដែលយើងអានសៀវភៅហើយងងុយគេង ដោយសារតែសៀវភៅដែលយើងអានអត់ចាប់អារម្មណ៍ យើងអត់ចង់ដឹងទេ។ ជួនកាលយើងអាចអានតាមអ្នកដទៃ ជួនកាលជាសៀវភៅមេរៀននៅសាលាដែលគ្រូដាក់ឱ្យយើងអាន ជួនកាលប្រធានបទហ្នឹង យើងមិនចាប់អារម្មណ៍ អ៉ីចឹងធ្វើឱ្យយើងងងុយគេង”។
ជាការដោះស្រាយបញ្ហាទាំងនេះ អ្នកនិពន្ធវ័យក្មេងរូបនេះ បានជំរុញឱ្យអ្នកអានគ្រប់រូប គួរឈ្វេងយល់ពីខ្លួនឯង និងព្យាយាមស្វែងរកប្រភេទសៀវភៅណាដែលអ្នកអានចូលចិត្ត ត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់ខ្លួន នោះនឹងនាំឱ្យអ្នកអានសៀវភៅកាន់តែមានរីករាយជាមួយនឹងការអាន ចង់ដឹងចង់អានបន្តទៀត។ ទន្ទឹមនោះ ចំពោះការអានសៀវភៅមេរៀនក៏ដូចគ្នា ប្រសិនជាអ្នកសិក្សាស្រឡាញ់នូវមុខជំនាញរបស់ខ្លួនខ្លាំង ច្បាស់ណាស់នឹងជំរុញទឹកចិត្តឱ្យខិតខំអាន និងស្រាវជ្រាវមេរៀនដោយចិត្តស្រឡាញ់ ព្រមទាំងឆាប់ចាប់បានខ្លឹមសារមេរៀននោះផងដែរ។
កញ្ញា សេង ហ្គេកលី ក៏បានផ្តាំផ្ញើឱ្យអ្នកអានគ្រប់រូប កុំព្យាយាមអានសៀវភៅតាមការណែនាំរបស់នរណាម្នាក់ទាំងមិនបានកត់សម្គាល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន។ ការអានតាមអ្នកដទៃទាំងមិនស្គាល់ពីខ្លួនឯង នឹងធ្វើឱ្យអ្នកអានទទួលបានអារម្មណ៍ធុញថប់ ហើយយូរៗទៅអាចនាំឱ្យមនុស្សលែងមានអារម្មណ៍ចង់អានសៀវភៅទៀត៕
ដោយ៖ អុន ស្រីមាន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
សឿន វីតា កំពុងកៀរគរសប្បុរជនជួយនិស្សិតពេទ្យបញ្ចប់ការសិក្សាម្នាក់ ដែលត្រូវលាងឈាម (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ