Connect with us

ព័ត៌មានជាតិ

មន្ទីរ​វប្បធម៌​ខេត្ត​ព្រះវិហារ សម្រុក​ចុះ​បញ្ជី​ដី​ធ្លី​តាម​ទីតាំងប្រាសាទ​​បុរាណ ការពារ​ការ​រំលោភ​ពី​ប្រជាពលរដ្ឋ

បានផុស

នៅ

មន្ទីរ​វប្បធម៌​ខេត្ត​ព្រះវិហារ បាន​កំពុង​សហការ​ជាមួយ​មន្រ្តី​មន្ទីរ​ដែនដី​ដើម្បី​ធ្វើការ​ចុះ​បញ្ជី​ដី​ធ្លី​ក្នុង​​តំបន់​ប្រាសាទ​បុរាណ ដើម្បី​ការពារ​ការ​ចូល​ទន្រ្ទាន​​កាន់កាប់​ពី​ប្រជាពលរដ្ឋ។

​លោក នៅ ចាន់គង់ ​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​ព្រះវិហារ​បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​នៅ​ព្រឹកនេះ​ថា អាជ្ញាធរ​បាន​សហការ​ជាមួយ​មន្ទីរដែន​ដីខេត្ត​ចុះ​បញ្ជី​កម្មសិទ្ធិ​លើ​ទីតាំង​ប្រាសាទ​បុរាណក្នុង​ខេត្ត​ ដើម្បីងាយស្រួល​​គ្រប់គ្រងចៀសវាង​កុំ​ឲ្យ​ពលរដ្ឋ​​​ចូល​ទន្រ្ទាន​កាន់កាន់ដែល​នាំ​ឲ្យប៉ះពាល់តំបន់​បុរាណដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តថា រហូត​មក​ដល់​ពេលនេះ មន្ទីរ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​លើ​ទីតាំង​ប្រាសាទ​បាន​ចំនួន ៤០ កន្លែង ក្នុង​ចំណោម​ប្រាសាទ​ជាង ២០០ នៅ​ទូទាំង​ខេត្ត។ លោក​អះអាង​ថា កន្លងមក​មាន​ពលរដ្ឋ​បាន​ចូល​ទៅ​រុករាន​ដី​នៅ​តាម​តំបន់​ប្រាសាទ​បុរាណ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទី​​បុរាណដ្ឋាន​។

«​ពិបាក​ពលរដ្ឋខ្វះដី​ចូលទៅ​​រុករានដីនៅ​តំបន់ប្រាសាទ ចឹង​បានមន្ទីរ​​សហការជាមួយ​មន្រ្តី​ដែនដីចុះ​​​វាស់វែង​ធ្វើ​​ប្លង់រឹង​​បើ​មាន​ការ​ទន្រ្ទានបាន​ន័យថា​គាត់​រំលោភច្បាប់ ហើយ​អាច​ប្តឹង​ឡើង​ទៅតុលាការ»។

លោកបន្តថា ក្រោយពេលអាជ្ញាធរ​បាន​ចុះបញ្ជី​ដីធ្លី​តាម​​ទីតាំង​ប្រាសាទ​មួយ​ចំនួន ថែម​ទាំង​​បោះ​បង្គោលព្រំកំណត់​ច្បាស់លាស់ថែម​ទៀតនោះ ពលរដ្ឋ​មិន​ហ៊ានចូលទៅ​រំលោភទៀតទេ។

លោក​បន្ត​ថា តាមច្បាប់នៅ​តំបន់​បុរាណដ្ឋាន​ត្រូវ​មាន​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ជុំវិញ​មិន​អាច​ចូល​ទន្រ្ទានបានទេ។

លោក នៅ ចាន់គង់ បាន​បន្ថែម​ថា មន្ទីរនឹង​សហការ​​ជាមួយ​មន្រ្តី​ជំនាញ​ ដើម្បី​​ចុះ​​បញ្ជី​កម្មសិទ្ធិ​ដីធ្លី​តាម​​តំបន់ទីតាំងប្រាសាទ​ទូទាំង​ខេត្ត​​​បន្ត​រហូត​ដល់​បញ្ចប់​ទាំងស្រុង។

ខេត្ត​ព្រះវិហារ​មាន​សំណង់​ប្រាសាទ​បុរាណ​ចំនួន ២៤៨ ទីតាំង រាយប៉ាយ​គ្រប់​ស្រុក​។ ក្នុង​ចំណោម​ប្រាសាទ​ទាំង ២៤៨ នៅ​​រូបរាង​មាន​ជាង ៧០ ភាគរយ។

ប្រាសាទ​ព្រះវិហារ និង​ក្រុម​ប្រាសាទ​កោះ​កេរ មាន​ការ​ចាប់​អារម្មណ៍ច្រើន​​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​កាល​ពី​ឆ្នាំ ២០០៨។ ចំណែក​ក្រុម​​ប្រាសាទ​កោះ​កេរ រដ្ឋាភិបាល​ក៏កំពុងជំរុញ​ដើម្បី​ចុះបញ្ជី​របស់​អង្គការ​យូនេស្កូនៅពេល​ឆាប់ៗ​ខាងមុខ​ផងដែរ។

លោក នៅ ចាន់គង់ បាន​ឲ្យ​ដឹង​ថា ខេត្តព្រះវិហារ​មាន​ស្រុក​ចំនួន​ពីរ​បន្សល់ទុក​​ប្រាសាទ​បុរាណ​ច្រើន​ជាង​គេ​គឺ​ស្រុក​គូលែន និង​ស្រុក​ជាំ​ក្សាន្ត។ ស្រុក​គូលែន​ដែល​រួម​បញ្ចូល​ទាំង​តំបន់​ប្រាសាទ​កោះ​កេរ្តិ៍​មាន​ជាង ១០០ ប្រាសាទ ស្រុក​ជាំ​កម្សាន្ត​មាន​ជាង ៨០ ប្រាសាទ។ ចំណែក​បណ្ដា​ស្រុក​ផ្សេង​ទៀត​ក៏​មាន​ច្រើន​ដែរ ដូចជា​ស្រុក​ឆែប​មាន​ជាង ១០ ប្រាសាទ ស្រុក​ជ័យសែន​ជាង ១០ ប្រាសាទ ស្រុក​ត្បែង​មានជ័យ​ជិត ១០ ប្រាសាទ ស្រុក​សង្គម​ថ្មី​ជាង ៤០ ប្រាសាទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម