បច្ចេកវិទ្យា
ជំនាញបច្ចេកទេសជួសជុលរថយន្ត កាន់តែមានតម្រូវការទីផ្សារការងារខ្ពស់
លោក ស៊ឹម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេកទេស JVC បានឱ្យដឹងថា នៅឆ្នាំនេះខុសប្លែកពីឆ្នាំមុន មានការចាប់អារម្មណ៍ច្រើនទៅលើផ្នែកជំនាញរថយន្ត គ្រឿងចក្រ និងម៉ាស៊ីនកសិកម្មផ្សេងៗ ខណៈវិទ្យាស្ថានរបស់លោក មានដៃគូសហការនៅក្នុងស្រុក និងបរទេសទទួលយកសិស្សដែលរៀនចប់ទៅធ្វើការ។

នៅឆ្នាំ ២០២៣ នេះ វិទ្យាស្ថានបច្ចេកទេស JVC ទទួលសិស្សត្រឹមតែជាង ២០០ នាក់ ប៉ុណ្ណោះ ខណៈ លោក ស៊ឹម សុរិន្ទបញ្ជាក់ថា សិស្សដែលរៀននៅវិទ្យាស្ថានរបស់លោក មិនមានបញ្ហាចោទលើការងារនោះទេ ហើយមានតម្រូវការក្នុងស្រុក និងបរទេសកាន់តែច្រើន។ យុវជនចាប់អារម្មណ៍ ដោយសារប្រើពេលខ្លីឆាប់បានការងារធ្វើនិងឆាប់បានប្រាក់ខែ។
បច្ចុប្បន្នវិទ្យាស្ថានបច្ចេកទេស JVC មានទំនាក់ទំនងជាមួយភាគីជប៉ុន ក្នុងការនាំចេញអ្នកបច្ចេកទេសទៅធ្វើការនៅទីនោះ។

សូមជំរាបថា សិស្សអាចចូលរៀន នៅវិទ្យាស្ថានបច្ចេកទេស JVC ដោយតម្រូវឱ្យមានសញ្ញាបត្រឌីប្លូម ជាប់ ឬធ្លាក់ នេះគឺលក្ខខណ្ឌអាហារូបករណ៍របស់រដ្ឋ ចំណែកឯថ្នាក់មធ្យមត្រូវមានសញ្ញាបត្របាក់ឌុបធ្លាក់ ឬជាប់ ខណៈដែលតម្លៃ ៣០០ ដុល្លារ ក្នុង១ ឆ្នាំ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត