កីឡា
ជើងខ្លាំងលេខ១បីស្ត្រីបានរថយន្តជាមន្ត្រីសាលាខណ្ឌទួលគោក និងជាអ្នកចេះសមាធិ
លោក យិន សំអុល បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលលោកបានបីស្ត្រីជាទីស្រឡាញ់ក្នុងឱកាស«ទិវាអន្តរជាតិ៨មីនា» និងបានក្លាយជាជយលាភីលេខ១ទទួលបានរថយន្ត១គ្រឿង។

បន្ទាប់ពីក្លាយជាម្ចាស់រថយន្ត១គ្រឿង លោក យិន សំអុល ត្រូវបានរដ្ឋបាលខណ្ឌទួលគោកអបអរសាទរ។ រដ្ឋបាលខណ្ឌទួលគោលបានលើកឡើងថា លោក យិន សំអុល ជាប្រធានការិយាល័យសេដ្ឋកិច្ច ទទួលចំណាត់ថ្នាក់លេខ១ បានឡាន១គ្រឿង ពីក្រុមហ៊ុន Boostrong សម្រាប់ការតស៊ូ អត់ទ្រាំ មិនងាយមានអ្នកអាចធ្វើបាន ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងបុរសលើកបីស្រ្តីបានយូរបំផុត បីដោយសេចក្ដីពេញចិត្ត បីដោយសេចក្ដីស្រលាញ់ពេញបេះដូង។ ប្រើរយៈពេលអស់៨ម៉ោង នៅមុខមហោស្រពទីក្រុងកោះពេជ្រ»។

បើក្រឡេកមើលពីប្រវត្តិដើម លោក យិន សំអុល ជាបុគ្គលដែលធ្លាប់បានបួសជាព្រះសង្ឃវត្តស្វាយពពែ និងជាអាចារ្យក្មេងផងដែរ។ កត្តានេះអាចយល់បានថា លោកមិនត្រឹមតែមានសុខភាពកាយល្អ មាំមួនប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មានស្មារតីរឹងមាំល្អដែរ ដោយសារលោកធ្លាប់បួសរៀនធ្វើ«សមាធិ»។ ដូច្នេះការបច្ចេកទេសធ្វើ «សមាធិ»តាំងស្មារតីជាចំណុចសំខាន់ដែលជួយឲ្យលោកទ្រាំបីស្ត្រីជាទីស្រឡាញ់រហូតដល់៨ម៉ោង៕ឮ


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?