KPT+
អ្នកវិទ្យាសាស្ត្រជោគជ័យបង្កើតសត្វកណ្ដុរ ទោះយកហ្សែនឈ្មោលដូចគ្នា
អ្នកវិទ្យាសាស្ត្របានបង្កាត់សត្វកណ្ដុរដោយប្រើស៊ុតដែលមានប្រភពចេញពីកោសិកាឈ្មោល ជារបកគំហើញមួយអាចត្រួសត្រាយផ្លូវឱ្យបុរសមានកូននៅថ្ងៃអនាគត ។
ការស្រាវជ្រាវដឹកនាំដោយសាស្ត្រាចារ្យ Katsuhiko Hayashi នៃសាកលវិទ្យាល័យអូសាកានេះ បានលើកមកពណ៌នាក្នុងវិទ្យាស្ថាន Crick កាលពីថ្ងៃពុធ ទី០៨ កន្លងផុតទៅ ។
ក្នុងដំណើរការនោះអ្នកស្រាវជ្រាវអះអាងថាពួកគេបង្កើតពងបានជោគជ័យដោយបង្វែរគូក្រូម៉ូសូម XY ពីកោសិកាស្បែករបស់សត្វកណ្ដុរឈ្មោលទៅជាគូក្រូម៉ូសូម XX ញី តាមរបៀបបំប្លែងកោសិកាស្បែកទៅជាស្ទីមសែល រួចលុបក្រូម៉ូសូម Y ចម្លងក្រូម៉ូសូម X ចូល ហើយផ្គូផ្គងច្បាប់ចម្លងជាមួយក្រូម៉ូសូម X ដើមវិញ ។ បន្ទាប់ពីបង្កើតពងដោយជោគជ័យ អ្នកវិទ្យាសាស្ត្របានយកមេជីវិតកណ្ដុរឈ្មោលមួយទៀតដាក់បញ្ចូលជាការស្រេច ។
តិចនិកខាងលើបានបង្កើតកូនកណ្ដុរ ៧ ដែលមានសុខភាពល្អ និងអាយុវែងធម្មតាដូចកណ្ដុរទូទៅ ដូចនេះគេជឿថានាថ្ងៃអនាគតវាអាចជួយត្រួសត្រាយផ្លូវសម្រាប់បុរសស្រលាញ់បុរសឲ្យមានកូនដែរ ។
ដោយឡែកសាស្ត្រាចារ្យ George Daley នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាវ៉ាដ ដែលមិនមានចំណែកក្នុងការស្រាវជ្រាវបានបញ្ចេញមតិថា “គួរឲ្យចាប់អារម្មណ៍ ប៉ុន្តែបើប្រើតិចនិកនេះទៅលើមនុស្សអាចពិបាកជាងធ្វើលើកណ្ដុរ” ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ស៊ុតសកំពុងក្លាយជាដំណោះស្រាយបញ្ហាមីក្រូប្លាស្ទិក ក្នុងមហាសមុទ្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់