Connect with us

ព័ត៌មានជាតិ

ខេត្តពោធិ៍សាត់ មាន​ឡ​សម្ងួត​ ស្រូវអង្ករ ​ស្របតាមស្តង់ដា អាចនាំ​ចេញ​​ភ្លាម​ៗ

បានផុស

នៅ

លោក ខូយ រីដា អភិបាល​ខេត្ត​ពោធិ៍សាត់បាន​ឱ្យ​ដឹង​ថា ខេត្តពោធិ៍សាត់​មាន​ឡសម្ងួត​ស្រូវ​អង្ករស្របតាមស្តង់ដាចំនួន ៦៣ ​កន្លែង​ ដែល​អាច​នាំ​ចេញ​អង្ករ​ចបាន​ភ្លាម​ៗទៅកាន់​ទី​ផ្សារ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ខូយ រីដា បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀប​ចំ​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យ​ស្រូវអង្ករ​ក្នុង​ខេត្ត​ពោធិ៍សាត់មាន​ការ​រីក​ចម្រើន​ខ្លាំងគួរឱ្យ​កត់សម្គាល់។ ទូទាំង​ខេត្ត​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​សម្រាប់​ទី​ផ្សា​រ​ក្នុង​ស្រុក និងនាំចេញ​​ក្រៅ​ស្រុក​ចំនួន ១០ ​កន្លែង និង​ឡ​សម្ងួត​រហូតដល់ ៦៣ ​ទី​តាំង​ ដែល​មាន​ឈ្មួញ​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ចុះ​ប្រមូល​ទិញដល់ទីតាំងដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទី​ផ្សារ​ប្រទេស​​វៀតណាម​ផង​ដែរ។

ពាក់ព័ន្ធ​ឡ​សម្ងួត​ក្នុង​ខេត្ត​លោក ខូយ រីដា បាន​មាន​ប្រសាសន៍​ថា «ដោយសារបច្ចុប្បន្ន វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប​​ ដូច្នេះ ស្រូវដែលបានប្រមូលផលរួចរាល់ ​មិន​ចាំ​បាច់​យកដាក់​ហាល​នៅ​តាម​វាលស្រែ ឬ​ចំណី​ផ្លូវ​ដូច​មុនឡើយ ​គឺគ្រាន់​តែ​យក​មកដាក់​ចម្អិន​នៅ​ក្នុង​ឡ​សម្ងួត​រយៈ​ពេល​ត្រឹម​ ២-៣ ម៉ោង​ ដែលក្រោយ​ពេល​សម្ងួត​រួច​រាល់ ស្រូវ​ អង្ករ ទាំង​នោះ​ចេញ​ទៅ​ប្រកបដោយ​គុណ​ភាព​ ស្រប​តាម​ស្តង់​ដា អាច​នាំ​ចេញ​ភ្លាម​ៗ»។​

ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម​​ លោក​ ខូយ ​រីដា បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​​ខេត្ត​ពោធិ៍សាត់​មានក្រុម​ហ៊ុនសហគ្រាស​ ពាណិជ្ជកម្ម​សរុប​ ១.១៦២ ​ក្រុមហ៊ុន។

​ក្នុង​ចំណោម​ក្រុមហ៊ុន/សហគ្រាស​ទាំង​អស់​នោះ មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឯកជន​ចំនួន ២៩២ ​ក្រុមហ៊ុន, សហគ្រាស​ឯក​បុគ្គល​មាន​​ ៤៨២ សហគ្រាស និង​មាន​សាខា​ក្រុមហ៊ុន ៣៨៨​សាខា ហើយ​ស្ថិតិ​ក្រុមហ៊ុន​ សហគ្រាស ពាណិជ្ជកម្ម និង​អាជីវកម្ម​សរុប​ចំនួន ៦.៤១១​ មូលដ្ឋាន។

លោកអភិបាល​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ដើម្បី​អាច​ជំរុញ​ការងារ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ស្វែង​រក​ទី​ផ្សារ ខេត្ត​បាន​កៀរគរ​ កសិករ​ ពាណិជ្ជកម្ម​ សហគមន៍​បានចំនួន​ ១៤​ ផលិត​ករ​ មាន​ផលិត​ផល​ប្រមាណ ១០​មុខ​ រួម​មាន ក្រូច​ពោធិ៍សាត់ ចម្លាក់​ថ្មកែវ ពោធិ៍សាត់ ស្ករ​ត្នោត អំបុក​អូរតាប៉ោង បង្គី​វល្លិ​រពាក់ សិប្បកម្ម​ធ្វើ​ចេញ​ពី​ដើម​ត្នោត ត្រី​កែច្នៃ​ ត្រី​ងៀត គោ​ងៀត បន្លែ​សុវត្ថិភាព និង​ពូជ​ស្រូវ​សែន​ក្រអូបជា​ដើម។

បើតាម​របាយ​ការណ៍​បន្ថែម​របស់​រដ្ឋបាល​ខេត្ត​ បាន​បញ្ជាក់​ច្បាស់​ថា ​ក្រូច​ពោធិ៍សាត់ ដំឡូង​មី ពោត​ក្រហម​ ម្រេច ស្វាយ​កេវ​រមៀត ​មៀន​ប៉ៃលិន សិប្បកម្ម​ចម្លាក់​ថ្ម​កេវ សិប្បកម្ម​កែច្នៃ​ពី​ដើម​ត្នោត និង​សិប្បកម្ម​ស្ករ​ត្នោត ជាផលិត​ផល​​ដែល​មាន​សក្ដានុពលក្នុងខេត្ត​ពោធិ៍សាត់ដែរ៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម