សេដ្ឋកិច្ច
២១ឆ្នាំមកនេះ កូរ៉េ បានផ្តល់ឥណទានសម្បទានជាង ១ ៨០០ លានដុល្លារអាមេរិក ដល់កម្ពុជា
គិតចាប់ពីឆ្នាំ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២ កូរ៉េបានសន្យាផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០ លាន ដុល្លារអាមេរិក ។ ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF/ Korea Eximbank ចំនួន ៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០០ លាន ដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់ គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង ១ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ផ្នែកតាម វិស័យអាទិភាពសំខាន់ៗ រួមមាន វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន) អប់រំ, សុខាភិបាល ថាមពល, ធារាសាស្ត្រ, ទឹកស្អាត និងប្រព័ន្ធចម្លោះទឹកកខ្វក់ ជាដើម។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លែងអរគុណចំពោះរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀង ក្របខណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ដែលត្រូវបានចុះ ហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋ- មន្តី នៅវិមានសន្តិភាព ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា- សាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ លានដុល្លារអាមេរិក ដែលជាចំណងដៃដ៏ ថ្លៃថ្លារបស់ភាគីមិត្ត និងជាការរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់លោក រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនេះ នៅក្នុងជំនួបជាមួយលោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុន សាធារណរដ្ឋកូរ៉េ នាឱកាសដែលលោកស្រី បានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសទាំងពីរ ។
នាជំនួបនេះ ភាគីទាំងពីរបានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាពអភិវឌ្ឍន៍ សង្គម- សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្ត្រ (Landmark) នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល