Connect with us

KPT+

រឿងពិសេសៗ ៧ យ៉ាងពីសត្វខ្លាឈីតា រត់លឿនជាងគេបំផុតនៅលើពិភពលោក

បានផុស

នៅ

ខ្លាឈីតាជាប្រភេទសត្វខ្លាដែលមានវត្តមាននៅទ្វីបអាហ្វ្រិក អ៊ីរ៉ង់ និងភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា ហើយមានឈ្មោះថា Acinonyx jubatus ក្នុងវិទ្យាសាស្ត្រ ។ ខាងក្រោមនេះជារឿងពិសេសៗ ៧ ចំណុចពីខ្លាឈីតា ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ខ្លាឈីតាជាសត្វរត់លឿនជាងគេបង្អស់

វាអាចរត់ក្នុងល្បឿន ៦០ ម៉ាយ/ម៉ោង ត្រឹមរយៈពេល ៣ វិនាទី បន្ទាប់ពីដេញចំណីបានសម្រេចវាត្រូវការសម្រាក ៣០ នាទីសិនទើបស៊ីសត្វនោះ ។

២. ខ្លាឈីតាមានរាងកាយអំណោយផល

វាមានឆ្អឹងខ្នងងាយបត់បែននិងលាតសន្ធឹង មានជើង​វែង​កន្ទុយសំប៉ែតហើយរឹងមាំជួយទប់លំនឹងនិងផ្លាស់ប្តូរទិសដៅ ។ ចំណែកឯរន្ធច្រមុះខ្លាឈីតាមានទំហំធំជាងធម្មតា ដើម្បីបង្កើនលំហូរនៃអុកស៊ីសែនក្នុងឈាមបានល្អប្រសើរ ។

៣. ខ្លាឈីតាបញ្ចេញសំឡេងដូចឆ្មាស្រុក

ទោះបីវាជាខ្លាពិតមែន ប៉ុន្តែសំឡេងបន្លំជាមួយឆ្មាក្នុងផ្ទះរបស់យើងដែរ ដូច្នេះសូមប្រុងប្រយ័ត្នកុំឲ្យច្រឡំនាំគ្រោះថ្នាក់ ។

៤. ខ្លាឈីតាកំពុងប្រឈមមុខនឹងការដាច់ពូជ

បច្ចុប្បន្នវាមានប្រហែល ៧ ពាន់ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ ជាពិសេសគេបានដាក់វាបញ្ចូលក្នុងបញ្ជីក្រហម IUCN ទៀតផង ។ មូលហេតុនៃការជិតផុតពូជគឺមកពី ៖ បាត់បង់ជម្រក ការរាតត្បាតខុសច្បាប់ពីមនុស្ស និងបញ្ហាភាពចម្រុះហ្សេនមានកំណត់ ។

៥. ភ្នែកខ្លាឈីតាសំខាន់ក្នុងការប្រមាញ់

ខ្លានេះចេញប្រមាញ់តែពេលព្រឹកនិងរសៀលប៉ុណ្ណោះ វាមានស្នាមឆ្នូតពណ៌ខ្មៅក្រោមភ្នែកដែលជាជួយការពារពីពន្លឺព្រះអាទិត្យ ។

៦. ខ្លាឈីតាមានពណ៌សម្បុរងាយលាក់ខ្លួន

ចំណុចខ្មៅនៅលើស្បែករបស់វាមិនមែនជារោមទេគឺមកពីពណ៌ស្បែកតែម្ដង ហើយសម្បុរបែបនេះងាយស្រួលលាក់ខ្លួននិងលួចមើលចំណីដោយមិនឲ្យដឹងខ្លួន ។

៨. ខ្លាឈីតាចូលចិត្តស៊ីអាហារលឿន និងមិនសូវផឹកទឹក

ចាប់សត្វបានភ្លាមវានឹងប្រញាប់ស៊ីមិនទុកដល់ស្អែកឡើយព្រោះខ្លាចសត្វផ្សេងមកដណ្ដើមស៊ីតួយ៉ាងដូចជា ត្មាត និងតោជាដើម មួយវិញទៀតខ្លាឈីតាផឹកទឹក ៣-៤ ថ្ងៃម្ដងប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ មកដឹងការពិតគួរឲ្យចាប់អារម្មណ៍ ៦ ចំណុច ពីផ្កាយសមុទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម