Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ជំរុញអ្នកវិនិយោគសាងសង់ផ្ទះ​តម្លៃសមរម្យសម្រាប់​លក់ឱ្យកម្មករ

បានផុស

នៅ

ស្របពេលដែលកំណើនរោងចក្រសហគ្រាសកើនឡើងច្រើននៅខេត្តកំពង់ស្ពឺ ធ្វើឱ្យមានតម្រូវការកម្លាំង​ពលកម្មកើន​ឡើងច្រើនផងដែរ។ ទន្ទឹមនឹងការកើនឡើងនៃកម្លាំងពលកម្មនេះ តម្រូវការកន្លែងស្នាក់នៅកំពុងខ្វះខាត ដែលទាម​ទារឱ្យមានការអភិវឌ្ឍសាងសង់លំនៅឋានតម្លៃសមរម្យសម្រាប់លក់ឱ្យកម្មករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអ្នកវិនិយោគសាងសង់បុរី ឬផ្ទះសម្រាប់កម្មករ ដោយលក់ ឬជួលក្នុងតម្លៃសមរម្យ ខណៈដែលបច្ចុប្បន្នកំណើនកម្មករនៅក្នុងខេត្តជាច្រើន កំពុងខ្វះកន្លែងស្នាក់នៅ។

លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងប្រាប់កម្ពុជាថ្មី ដូច្នេះថា« នៅពេលដែលដំណើរការរោងចក្រវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប កើនឡើង យើងក៏ជំរុញឱ្យមានការសាងសង់ហេដ្ឋរចនាសម្ព័ន្ធទឹក ភ្លើង បុរី ផ្ទះស្នាក់នៅ​សម្រាប់កម្មករ កម្មការិនី ឱ្យដើរទន្ទឹមគ្នាផងដែរ»។

តាមរយៈកំណើននៃការបង្កើតរោងចក្រសហគ្រាស នៅខេត្តកំពង់ស្ពឺ បានផ្តល់ការងាររាប់ម៉ឺនកន្លែង ដល់ពលរដ្ឋនៅ​ក្នុងតំបន់។ ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ អាចមកធ្វើការនៅខេត្តកំពង់ស្ពឺ ខណៈដែលរោងចក្រសហគ្រាសជាច្រើន កំពុងមានតម្រូវការកម្លាំងពលកម្មបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងក្នុងទិវា​អន្តរជាតិ​នារី ៨ មីនា ខួបលើកទី១១២ នៅវិមាន​សន្តិភាពថា នៅដើមឆ្នាំ ២០២៣នេះ មានរោងចក្រប្រមាណ ៧១ បានបិទទ្វារ មានកម្មករ-កម្មការិនីជាង ៣២០០០នាក់ ក្នុងនោះ ស្រ្តី ២៦០០០នាក់។ ប៉ុន្តែស្របពេលជាមួយគ្នានេះ នៅខេត្តកំពង់ស្ពឺឯណោះ មានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ បានណែនាំដល់រដ្ឋមន្រ្តីក្រសួងការងារឱ្យយកចិត្តទុកដាក់ដើម្បីធានាឱ្យពលរដ្ឋ ជាពិសេស​ស្រ្តីទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម