ជីវិតកម្សាន្ដ
បង្ហាញសម្រស់ម្ដងទៀត Janie កាន់តែស្គមលើសមុន
តារាម៉ូដែលនិងសម្ដែងស្រី Janie Tienphosuwan ទើបតែបង្ហាញនៅរូបភាពប៉ុន្មានសន្លឹកលើបណ្ដាញសង្គម IG ផ្ទាល់ខ្លួន ទទួលការសរសើរសម្រស់កើនខ្លាំង ប៉ុន្តែក៏ផ្ទុះការរិះគន់យ៉ាងចាស់ដៃដែរថា នាងកាន់តែមានរាងកាយស្គមស្គាំងលើសមុនទៀត។

ត្បិតថាអ្នកម្ដាយកូនមួយរូបនេះទទួលការសរសើរព្រោងព្រាតពីមួយថ្ងៃទៅមួយថ្ងៃក៏ពិតមែន ប៉ុន្តែនៅពេលបញ្ចេញរូបរាងម្ដងនេះនាងបែរជាត្រូវមហាជនគិតថានាងកាន់តែស្គមខ្លាំង ខណៈតារាស្រីរូបនេះស្លៀកខោខូប៊យបង្ហាញកាន់តែច្បាស់ពីចង្កេះល្អិតតូចមួយ។ លើសពីនេះ អ្នកគាំទ្រក៏បញ្ចេញមតិថា Janie មានរូបរាងស្វែលស្អាត តែពេលស្លៀកខោខូវប៊យរបស់មនុស្សប្រុសបែបនេះ កាន់តែបង្ហាញចង្កេះស្ដើងដូចក្រដាស A4 រហូតដល់មនុស្សជាច្រើនឃើញហើយនិយាយជាសំឡេងដូចគ្នាៗថានាងនៅស្អាតដូចយុវវ័យទោះមានអាយុច្រើន តែអ្វីសំខាន់គឺនាងស្គមខ្លាំងណាស់។
យ៉ាងណាមិញមិនមែនជាលើកទីមួយទេសម្រាប់តារាសម្ដែងនិងម៉ូដែលរូបនេះ ដែលត្រូវមហាជនរិះគន់អមនឹងការសរសើរព្រោះសព្វថ្ងៃនេះនាងពិតមានរាងកាយស្គមខ្លាំងលើសមុន ដែលកាលពីមុន Janie មិនមែនមានរាងរៅស្វែលនោះទេ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mew ទម្លាយអារម្មណ៍ពិតទាំងក្រៀមក្រំ ក្រោយជួបរឿងចម្រូងចម្រាសជាមួយ Bella Ranee
ចុចអាន៖Mai Davika បញ្ចេញរូបភាពសក់ខ្លី ទាក់ចិត្តទស្សនិកជនមិនតិចនាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ