Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង រកឃើញគ្រឿងផ្ទុះផលិតដោយអាមេរិកជាង ១០០គ្រាប់ នៅការដ្ឋានសំណង់

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រទី១០ខែមីនាថា កម្មករនៅការដ្ឋានសំណង់ផ្ទះល្វែងមួយក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានរកឃើញគ្រាប់បែក គ្រាប់ផ្លោង គ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតចំនួន១១០គ្រាប់ ដែលខ្លួននិយាយថា ជាអាវុធផលិតដោយសហរដ្ឋអាមេរិកសល់ពីសង្គ្រាមកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA, គ្រាប់ទាំងនេះ ត្រូវបានរកឃើញ និងដោះដោយអ្នកជំនាញ ជាមួយការិយាល័យសន្តិសុខសាធារណៈទីក្រុងព្យុងយ៉ាង។

របាយ​ការណ៍​​និយាយ​ថា​ “​គ្រឿង​ផ្ទុះ​ដែល​រក​ឃើញ​នៅ​ការដ្ឋាន​សំណង់ ​ក្នុង​តំបន់ Hwasong គឺ​មាន​ច្រែះ ប៉ុន្តែ​មាន​ហានិភ័យ​អាច​ផ្ទុះ​បាន​គ្រប់​ពេល”។

មេដឹកនាំគីម ជុងអ៊ុន បានចាប់ផ្តើមគម្រោងសាងសង់ផ្ទះល្វែងថ្មីចំនួន៥០០០០ នៅក្នុងទីក្រុងព្យុងយ៉ាង ដែលជាផ្នែកមួយនៃការជំរុញលើកកម្ពស់ជីវភាពនៅក្នុងប្រទេសក្រីក្រមួយនេះ។

សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវជួបបញ្ហាដោយការបិទព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ និងទណ្ឌកម្មអន្តរជាតិចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលសហរដ្ឋអាមេរិកនិយាយថា ទាញយកធនធានមានកម្រិត ចេញពីការបំពេញតម្រូវការរបស់មនុស្ស។

គ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក្នុងប្រទេសកូរ៉េទាំងពីរជាយូរមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញមកពីគណៈកម្មាធិការអន្តរជាតិនៃអង្គភាពប្រឆាំងអាវុធរបស់កាកបាទក្រហម បានបណ្តុះបណ្តាលក្រុមកូរ៉េខាងជើងក្នុងការដោះគ្រាប់បែក។

ក្នុងអំឡុងសង្គ្រាមកូរ៉េ យន្តហោះចម្បាំងរបស់អាមេរិក បានវាយប្រហារលើទឹកដីដ៏ធំធេងរបស់ប្រទេសនេះ ដោយអាមេរិក បានទម្លាក់គ្រាប់បែកលើកូរ៉េខាងជើង ច្រើនជាងការទម្លាក់ក្នុងតំបន់ប៉ាស៊ីហ្វិកទាំងមូលទៅទៀត អំឡុងសង្គ្រាមលោកលើកទី២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ CNA

ចុចអាន៖ កូរ៉េខាងជើងព្រមាន! សង្គ្រាមនុយក្លេអ៊ែរមែនទែន ជិតផ្ទុះឡើងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម