Connect with us

KPT+

សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាង ហាមស្ត្រីមានគភ៌ប្រើប្រាស់

បានផុស

នៅ

ការប្រើប្រាស់គ្រឿងសម្អាងត្រូវប្រុងប្រយ័ត្នព្រោះវាអាចប៉ះពាល់សុខភាព ជាពិសេសស្ត្រីមានគភ៌ ។ ដូច្នេះមិត្តនារីគប្បីជៀសវាងសារធាតុ ៥ យ៉ាងនេះមុនប្រើផលិតផលអ្វីមួយ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជាតិសំណ

ជាតិសំណភាគច្រើនប្រើ​​ក្នុង​គ្រឿង​សម្អាង​គ្រប់ប្រភេទ ហើយ​​សារធាតុ​នេះអាចបំ​ពុលប៉ះ​ពាល់​ដល់​ការ​វិវត្តន៍ប្រព័ន្ធ​​សរសៃ​ប្រសាទកូនក្នុងផ្ទៃ ​។ យោងតាមការសិក្សាបានឲ្យដឹង​ថា វា​ជា​មូលហេតុ​មួយបង្ក​ឲ្យ​រលូតរាប់​លានករណី និង​បញ្ហាផ្សេងៗ​ដូចជា ​កើត​មក​មិន​គ្រប់ទម្ងន់ ឬ​​ខូច​រូប​រាង​ពី​កំណើតជាដើម ។

២. ជាតិទ្រីក្លូសាន

សារធាតុទ្រីក្លូសាន (Triclosan) រួម​ជាមួយ ទ្រីក្លូកាបែន (Triclocarban) មាន​នៅ​ក្នុង​ពពួក​សាប៊ូ​សម្លាប់​មេរោគ ថ្នាំ​ដុស​ធ្មេញ និង​ផលិត​ផល​ប្រឆាំង​បាក់តេរី​ជា​ច្រើន​ទៀត ។ សារធាតុ​គីមី​នេះ​អាច​ទៅ​រំខាន​ដល់​ដំណើរ​ការ​អ័រម៉ូន​ធ្វើ​មេតាបូលីស​ក្នុង​រាង​កាយយើង ​​ធ្វើឲ្យ​​កូនប្រឈម​​នឹងជំងឺ​ប្រព័ន្ធ​អង់ដូគ្រីន​ ក៏​ដូច​ជា​ភាព​មិន​ប្រក្រតី​ផ្លូវ​ចិត្ត និង​កើត​មក​មិន​គ្រប់ទម្ងន់ផងដែរ ។ ការ​សិក្សា​នៅ​ឆ្នាំ ​២០១០ ​បង្ហាញ​ថា ​ប៉ះពាល់​សារធាតុទ្រីក្លូសានមុន​ពេល​សម្រាលអាច​ប៉ះពាល់ដល់ការលូតលាស់របស់ទារក ។

៣. ប៉ារ៉ាបែន 

ប៉ារ៉ាបែន (Parabens) ​ជា​សារធាតុ​គីមី​សម្រាប់​រក្សា​គុណភាពឲ្យ​បាន​យូរ និង​​ប្រើ​​ជា​ទូទៅ​ក្នុង​ផលិតផលគ្រឿងសម្អាង​ច្រើន​ជាង ​៩០ ភាគរយឯណោះ ។  លើសពីនេះប៉ារ៉ាបែនអាច​រំខាន​ដល់​ដំណើរ​ការ​ប្រព័ន្ធ​អង់ដូគ្រីន​ ​ធ្វើឲ្យ​​អ័រម៉ូនម៉ាក់ៗ​កំពុង​ពពោះគ្មានតុល្យ​ភាព ​ហើយប៉ះពាល់​ដល់​ការវិវត្តន៍​របស់ទារក​ក្នុង​ផ្ទៃ ។ 

៤. អាស៊ីដ Salicylic

​អាស៊ីដ Salicylic ត្រូវ​គេ​ចាត់​ទុក​ជា​សារធាតុ​អាច​បង្ក​ជំងឺ​មហារីក​ ។ ទោះ​បី​​សារធាតុ BHA តិច​ជាង ២ ភាគរយមាន​សុវត្ថិភាព​ក៏​ដោយ តែ​អ្នក​ជំនាញ​​​ណែ​នាំ​ឲ្យស្ត្រីកំពុង​ពពោះ​បកមកប្រើសារធាតុ AHA ជំនួស​វិញ ។

៥- សារធាតុ Retinol និង​ពពួក​សារធាតុ​ក្លាយ​ពី Retinol

សារធាតុ Retinol និង Retinyl palmitate ត្រូវគេ​ប្រើ​ច្រើន​ជាង​គេក្នុង​គ្រឿង​សម្អាង ព្រោះ​​មាន​ប្រសិទ្ធភាពបំបាត់​ស្នាម​ ​និង​ភាព​ជ្រីវ​ជ្រួញ ។ ក្រៅ​ពី​គុណ​ប្រយោជន៍​ ការ​ប្រើ​ប្រាស់សារធាតុ Retinol អាច​ធ្វើ ​កូន​ខូច​រូប​រាង​ពី​កំណើត​ និង​ពុល​ថ្លើម ​បើ​សិន​ប្រើ​វា​​​លើស​កំណត់​ ។ 

ក្រៅពីផលិតផលកែច្នៃ ម៉ាក់ៗគួរណាតែជ្រើសរើសរបស់ធម្មជាតិដូចជា ពន្លៃ រមៀត កាហ្វេ ប្រេងដូង មកប្រើប្រាស់វិញកក់ក្ដៅចិត្តជាង ថែមទាំងមិនបង្កហានិភ័យដល់ទារកជាទីទៀតផង ៕

ប្រែសម្រួល៖ វារី

ចុចអាន ៖ សារធាតុ ៥ យ៉ាងក្នុងគ្រឿងសម្អាងហាមស្ត្រីមានគភ៌ប្រើប្រាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

កីឡាប្រដាល់ថៃ
កីឡា២ ម៉ោង មុន

ជើង​ខ្លាំង Rodtang និង Tawanchai ក៏​មកប្រកួត​បាល់ទាត់​មិត្តភាព​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ជ័យ ចាប
ជីវិតកម្សាន្ដ៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម