ជីវិតកម្សាន្ដ
Nadech ទម្លាយប្រវត្តិសុំស្នេហ៍ Yaya ដំបូង សឹងមិនហ៊ានមើលមុខគ្នាចំ
តារាសម្ដែងប្រុស Nadech Kugimiya បានទម្លាយអារម្មណ៍ពិតដោយនិយាយពីប្រវត្តិស្នេហារបស់លោកជាមួយគូស្នេហ៍ Yaya Urassaya ថា ទម្រាំមានថ្ងៃនេះ លោកជាមនុស្សអៀនច្រើន និងពូកែប្រចណ្ឌខ្លាំង។

ក្នុងវគ្គពិសេសនៃកម្មវិធី Share Dolphin EP.100 របស់លោក Nikki Nachat ដែលបានអញ្ជើញ Nadech ជាភ្ញៀវកិត្តិយស និងត្រូវនិយាយប្រាប់ពីប្រវត្តិស្នេហារបស់លោកជាមួយ Yaya ពីរបៀបដែលពួកគេចាប់ផ្តើមស្រលាញ់គ្នាដំបូង ខណៈមហាជនដឹងថាគូស្នេហ៍មួយនេះ ជួបនិងសម្ដែងភាពយន្តភាគជាមួយគ្នាក្នុងរឿង “Game Rai Game Rak”។
តារាសម្ដែង Nadech បាននិយាយថា ពេលថតរឿង “Game Rai Game Rak ចប់ហើយ ពួកយើងមិនបានជួប គ្នាទេ ពេលនោះខ្ញុំបានប្រើវិធីសុំលេខអ្នករាល់គ្នា រួមទាំងគាត់ ប៉ុន្តែមិនហ៊ានផ្ញើសារទេ ទាល់តែគាត់ផ្ញើសារមកជូនពរខ្ញុំរីករាយថ្ងៃកំណើតខ្ញុំ។ ដូច្នេះយើងបានបន្តនិយាយគ្នា រហូតដល់យើងស្រឡាញ់គ្នាអស់រយៈពេល ១១ ឆ្នាំមកទល់ពេលនេះ។ យ៉ាងណាមិញពេលនោះខ្ញុំអៀនខ្លាំងណាស់ ព្រោះមិនសូវពូកែនិយាយដូចគេទើបធ្វើឲ្យទំនាក់ទំនងរៀងពិបាបន្តិច”។
លើសពីនេះ Nadech ក៏បាននិយាយបន្ថែមទៀតថា ខ្លួនជាមនុស្សច្រណែនមិនចូលចិត្តឲ្យ Yaya និយាយពីសម្រស់របស់អ្នកណានៅនឹងមុខខ្លួនទេ។ ហើយលោកក៏ដឹងថា ធ្វើបែបនេះវាអាត្មានិយមណាស់ ដែលដាក់សំពាធបែបនេះដល់នាង ប៉ុន្តែបើជារឿងការងារគឺមិនថ្វីឡើយ តែបើមានអ្វីផ្សេងក្រៅពីការងារ លោកមិនចូលចិត្តឲ្យគូស្នេហ៍ខ្លួនរម្លឹកពីនរណាឬសរសើរអ្នកណានោះទេ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aum បង្ហាញមុខធម្មជាតិមិនតុបតែង ក្នុងវ័យ ៤៤ ឆ្នាំ
ចុចអាន៖ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ