ព័ត៌មានជាតិ
ត្រឹម ៤៨ ម៉ោងចុងក្រោយ តុល្យភាពអ្នកឆ្លងកូវីដកើនឡើងដល់ ២៨ នាក់
តុល្យការអ្នកឆ្លងកូវីដ ១៩ កើនឡើងយ៉ាងគំហុក ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។ ត្រឹមរយៈពេលពីរថ្ងៃចុងក្រោយ របាយការណ៍របស់ក្រសួងសុខាភិបាល មានអ្នកឆ្លងចំនួន ២៨ នាក់ ភាគច្រើនជាពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
ករណីឆ្លងកាលពីម្សិលមិញមានចំនួន ១៣ នាក់ ក្នុងនោះ ០៨ នាក់ជាពលករមកពីថៃ និង ០៥ នាក់ជាអ្នកដំណើរមកពីក្រៅ។ ដោយឡែកគិតត្រឹងម៉ោង ៧ ០០ នាទីព្រឹកនេះ ក្រសួងប្រកាសមានអ្នកឆ្លងថ្មី ១៥ នាក់ទៀត ជាពលករត្រឡប់មកពីថៃ។
ការផ្ទុះឆ្លងយ៉ាងធំនៅផ្សារលក់គ្រឿងសមុទ្រនៅខេត្តសាមុតសាខន ដែលនៅកៀកព្រំដែនខ្មែរ បានធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការរឹតបន្តឹងការធ្វើដំណើរចេញចូលជាមួយប្រទេសថៃ។ រដ្ឋាភិបាលបានណែនាំឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃទាំង ០៧ ពង្រឹងសមត្ថភាពកន្លែងធ្វើចត្តាឡីស័ក ដោយសារបារម្ភអាចមានពលកររាប់ម៉ឺននាក់អាចជម្លៀសចូលក្នុងប្រទេសវិញ ស្របពេលដែលរដ្ឋាភិបាលថៃក៏បិទខេត្តមួយចំនួន និងរិតត្បិតការធ្វើដំណើរ។
រដ្ឋាភិបាលក៏បានបញ្ជាឲ្យអាជ្ញាធរគ្រប់គ្រងលំហូរពលករគ្រប់ច្រកចេញចូលទាំងអស់រួមទាំងច្រករបៀង ដាច់ខាតមិនឲ្យមានការលួចឆ្លងចូលក្នុងប្រទេសដោយគ្មានការត្រួតពិនិត្យនោះទេ។ ជាមួយគ្នានេះ ក៏ឲ្យផ្អាកការដឹកជញ្ជូនពលករចល័តក្នុងប្រទេស ដើម្បីបង្ការការពង្រាយជំងឺដែលពិបាកគ្រប់គ្រង។
តាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាល មានពលករមកពីថៃចំនួន ៥៦ នាក់ ឆ្លងកូវីដ ១៩ ក្នុងនោះអ្នកជាសះស្បើយចំនួន ១៧ នាក់ បានវិលត្រឡប់ទៅទីលំនៅវិញ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក