ព័ត៌មានជាតិ
អាជ្ញាធរ ហាមអ្នកលក់សាំងដបជាប់របងវិទ្យាល័យព្រះយុគន្ធ
អាជីវករ លក់សាំងដប នៅជាប់របងវិទ្យាល័យព្រះយុគន្ធ បានលើកឡើងថា អាជ្ញាធរបានហាមពួកគាត់មិនឱ្យលក់សាំងដបតទៅទៀតទេ។ ចំពោះការហាមនេះ អាជីវករ លើកឡើងថា ពុំដឹងមូលនៅឡើយ។
អាជីវករលក់កាសែត និងលក់សាំងដបជាប់របងវិទ្យាល័យព្រះយុគន្ធ តាមបណ្តោយផ្លូវ១០៥ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ក្នុងសប្តាហ៍នេះអាជ្ញាធរ បានចុះមកហាមឃាត់ពួកគាត់មិនឲ្យលក់សាំងដបបន្តទៀតទេ ដោយព្រមានថា បើហ៊ានតែចចេសលក់ នឹងចុះចាប់ភ្លាមៗ។
អាជីវករបានបន្តថា អស់រយៈពេលជាង២០ឆ្នាំមកហើយ ដែលពួកគាត់លក់សាំងដបគួបផ្សំនិងលក់កាសែត និងសម្ភារៈសិក្សាផ្សេងៗ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក្រោយពីមានការហាមឃាត់មិនឱ្យលក់ ពួកគាត់ ត្អូញត្អែរថា បាត់បង់ចំណូលមួយផ្នែកដែលធ្វើឱ្យជីវភាពខ្វះខាត។
ជុំវិញបញ្ហានេះ កម្ពុជាថ្មី មិនទាន់អាចទាក់ទងសុំការបកស្រាយពីអាជ្ញាធរក្នុងមូលដ្ឋានសង្កាត់បឹងកេងកង២ បាននៅឡើយ៕
អត្ថបទ៖ នរា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់