Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កែកុនយន្តហោះដឹកប្រធានាធិបតី Air Force One

បានផុស

នៅ

Air Force One គឺជាយន្តហោះបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាព និងការពារយ៉ាងសម្ងាត់សម្រាប់ដឹកប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Joe Biden បានសម្រេចកែកុនយន្តហោះខ្នាតយក្សមួយនេះ ទៅជា Air Force One ជំនាន់ថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែទោះជាយ៉ាងណា វាមិនមែនជាការផ្លាស់ប្ដូរទាំងស្រុងពីម៉ូដែលចាស់នោះទេ ពោលវាគ្រាន់តែខុសគ្នាពីម៉ូដែលមុនតែប៉ុន្មានកន្លែងប៉ុណ្ណោះ ហើយចំណុចដែលត្រូវកែកុននោះរួមមាន៖

  • ផ្នែកខាងក្រោមយន្តហោះដែលមានពណ៌ខៀវខ្ចី នឹងត្រូវលាបពណ៌ខៀវចាស់ជំនួសវិញ
  • ម៉ាស៊ីនយន្តហោះក៏នឹងប្រើពណ៌ខៀវចាស់ផងដែរ ដែលបានប្រើរួចហើយនៅក្នុងតំបន់កាប៊ីនយន្តហោះ
  • ផ្នែកដែកប៉ូលានៅខាងក្រោមយន្តហោះ ត្រូវបានដកចេញ និងជំនួសដោយលោហធាតុអាលុយមីញ៉ូម ព្រោះវាការពារភាពច្រែះ

ទន្ទឹមនោះ ការកែកុននេះក៏នឹងត្រូវបានអាប់ដេតបន្តិចបន្តួចផងដែរ ទៅតាមតួរបស់យន្តហោះថ្មីប្រភេទ Boeing 747-8i ដែលមានទំហំធំជាងយន្តហោះចាស់ ។

គួរបញ្ជាក់ថា ដំបូងឡើយ យន្តហោះ Air Force One គឺមានពណ៌ក្រហម ស និងខៀវខ្ចី ខណៈបន្ទាប់ពីការកែកុនថ្មីនេះហើយ យន្តហោះខ្នាតយក្សមួយនេះនឹងអាចចាប់ផ្ដើមប្រតិបត្តិការលើកទី ១ របស់ខ្លួននៅឆ្នាំ ២០២៧ ខណៈលើកទី ២ គឺនៅឆ្នាំ ២០២៨ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ចង់ឃើញ រុស្ស៊ី ចាញ់សង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម