ព័ត៌មានជាតិ
លោកស្រី ជា ផល្គុន លើកទឹកចិត្តស្រ្តីគ្រប់រូប ឱ្យមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួន
លោកស្រី ជា ផល្គុន អនុប្រធានកិត្តិយសសាខាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងបានលើកឡើងថា ភាពជាអ្នកដឹកនាំមិនសំដៅលើភេទ ឬពណ៌សម្បុរឡើយ។ អ្វីដែលសំខាន់ គឺសមត្ថភាព ចំណេះដឹង និងទេពកោសល្យ ក្នុងការដឹកនាំ។

ឧត្តមភរិយាអភិបាលខេត្តព្រៃវែង លោកស្រី ជា ផល្គុន បានគូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំគឺសំដៅទៅលើបុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងទាំងកិច្ចការងារតូច ឬធំ ដើម្បីឱ្យអ្នកនៅក្រោមបង្គាប់អនុវត្តតាមប្រកបដោយប្រសិទ្ធភាព។
លោកស្រី សង្កត់ធ្ងន់ថា វេលានេះ ជាពេលដែលយើងមើលឃើញពីសក្តានុពលរបស់ស្រ្តី។ លោកស្រី លើកទឹកចិត្តដល់ស្រ្តីគ្រប់រូបនៅកម្ពុជា ឱ្យមានភាពក្លាហាន និងជឿជាក់លើសមត្ថភាពខ្លួន។
លោកស្រី រំពឹងថា ពលរដ្ឋខ្មែរគ្រប់រូប បន្តគាំទ្រស្រ្តីភាពជាអ្នកដឹកនាំ និងផ្តល់ឱកាសឱ្យពួកគេមានសិទ្ធិក្នុងការសម្រេចចិត្ត ដើម្បីអភិវឌ្ឍកម្ពុជា នាថ្ងៃអនាគត៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង