ព័ត៌មានជាតិ
ក្រសួងវប្បធម៌ ជំរុញឲ្យលើកតម្កើងស្នាដៃសិប្បកម្ម ហត្ថកម្មខ្មែរ ដើម្បីលើកស្ទួយកុំឲ្យបាត់បង់
សៀមរាប ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលសិប្បកម្មសច្ចៈ(SATCHA) នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានឃើញការបើកទីតាំងថ្មីមួយដែលមានឈ្មោះថា មជ្ឈមណ្ឌល សច្ចៈ (SATCHA) ដែលប្រើប្រាស់នូវកម្លាំងពលកម្មរបស់សិប្បករខ្មែរ ដែលមានសិប្បករមានជំនាញខ្ពស់នៅក្នុងការកែច្នៃវត្ថុនានា ដែលមានគ្រប់ទម្រង់នៅក្នុងវប្បធម៌របស់ខ្មែរ មានដូចជា ពីត្បាញ ចំលាក់ ស្មុក ម្រាក់ និងគ្រឿងអលង្កា ដែលជាការច្នៃប្រឌិតថ្មី ប៉ុន្តែឈរលើមូលដ្ឋានរបស់អត្តសញ្ញាណជាតិ ដែលនេះគោលបំណងរបស់ក្រសួង ហើយក៏មិនមែនជាបំណងគោលបំណងរបស់ក្រសួងវប្បធម៌តែមួយប៉ុណ្ណោះទេ ក៏ជាបំណងរបស់ក្រសួងឧស្សាហកម្ម ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារផងដែរ។
លោកជំទាវបានបន្តថា ទីតាំងនេះបើកឡើងដើម្បីឆ្លើយតបទៅនឹងអត្តសញ្ញាណរបស់ជាតិនៅលើទីផ្សារ ដែលចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារធ្វើដល់សិប្បកររបស់យើងផងដែរ។
លោកជំទាវ បានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរហូតដល់១,៥លាននាក់ សម្រាប់យុវជន ហើយជំនាញផ្សេងៗដែលទាក់ទង និងការអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយនឹងការលើកតម្កើងជីវភាពរបស់ប្រជាជន ហើយក្នុងចំណាយ១,៥លាននាក់លោកបានផ្តល់២ទៅ៤ភាគរយ ទៅក្នុងការបណ្តុះបណ្តាលជំនាញពីដូនតា។ ជំនាញដូនតាមានច្រើន ហើយក៏ចង់ផ្ទេរនូវចំណេះដឹងមានពីដូនតាមក កុំឲ្យបាត់បង់ ព្រោះនៅក្នុងបរិបទបច្ចុប្បន្ននេះ ជួនកាលក្មេងៗជំនាន់ក្រោយមិនសូវមានការយល់ដឹង ហើយការផ្ទេរនូវជំនាញមានភាពលំបាក និងការមិនយល់នូវអ្វីជាតម្លៃរបស់ខ្លួនផង។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានសម្តែងនូវការដឹងគុណចំពោះថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានស្វះស្វែងរកវ៉ាក់សាំងមកចាស់ជូនប្រជាពលរដ្ឋទូរទាំងប្រទេស និងអនុញ្ញាតឲ្យបើកប្រទេសឡើងវិញផងដែរ។
លោក អ៊ុំ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះផ្នែកសហគ្រាសធនតូច មធ្យម និងសិប្បកម្ម។ ហើយនេះជាការបណ្តុះបណ្តាលយុវជនខ្មែរអំពីការច្នៃប្រឌិតផលិតផល សិប្បកម្ម និងសិល្បៈប៉ុណ្ណោះទេ ហើយក៏បង្កើតនូវធនធានដ៏សំខាន់សម្រាប់បន្តវេនទៅពេលខាងមុខ និងជាថ្នាលបណ្តុះបណ្តាលមួយ ដែលថែរក្សាជំនាញដូនតា ដើម្បីឲ្យផលិតផលរបស់យើងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។ លោកបន្តថា ទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលសច្ចៈ (SATCHA) គឺជាការក៏សាងឡើងដោយបរទេសដែលមានឆន្ទៈ និងបេះដូង ស្រឡាញ់កម្ពុជា គាំទ្រកម្ពុជា ហើយជួយដល់ពលរដ្ឋកម្ពុជាផងដែរ។
លោក PierreAndre អគ្គនាយកក្រុមហ៊ុន ប៊ីយ៉ន រីថេល ប៊ីហ្សនេស កម្ពុជា (សច្ចៈ) បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញដោយទេពកោសល្យ និងជំនាញ វិជ្ជាជីវៈជាច្រើន ហើយគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្មកម្ពុជានៅទីនេះ។ នៅក្នុងនោះដែរ គោលបំណងតែមួយ គឺដើម្បីផ្សព្វផ្សាយ គាំទ្រ នូវស្នាដៃសិប្បកម្ម ហត្ថកម្ម របស់ខ្មែរទៅភ្ញៀវជាតិ និងអន្តរជាតិ មិនតែប៉ុណ្ណោះគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលសច្ចៈ ក្រុមការងារមានឆន្ទៈបង្កើតមិនមែនតែខេត្តសៀមរាបនោះទេ ក្រុមការងារនឹងបង្កើតរោងជាងដូចនៅទីនេះ តាមបណ្តារខេត្តផ្សេងៗទៀត ដែលស្របទៅតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា គួរតែបញ្ជ្រាបនូវចំណេះដឹងដ៏ទាក់ទាញដែលហៅថា ជំនាញដូនតា ចូលដល់ចូលដល់ជំនាញវិជ្ជាជីវៈដល់ប្រជាជន និងក្មេងជំនាន់ក្រោយ។
លោកបន្តថា មជ្ឈមណ្ឌលបណ្តុះបណ្តាលសច្ចៈ (SATCHA) គឺជាក្រុមហ៊ុនឯកជនមួយ ប៉ុន្តែនៅក្នុងបេសកកម្មនេះ ម្ចាស់ភាគហ៊ុនទាំងអស់និងផ្ដល់អត្ថប្រយោជន៍ដល់ច្រើនដល់សិប្បករខ្មែរ ដើម្បីជាការលើកស្ទួយ នូវទឹកដៃ ស្នាដៃ ទេពកោសល្យរបស់ពួកគាត់ដោយការផ្ដល់នូវប្រាក់ចំណូលការងារប្រកបដោយនិរន្តរភាព និងការផ្ដល់នូវជំនាញទន់ទាំងផ្នែកការសិក្សាផ្នែករចនាម៉ូតក៏ដូចជាជំនាញទន់ផ្សេងៗទៀតផងដែរ។
ជាមួយនេះដែរ លោកស្រី Anne Laure ស្ថាបនិកមជ្ឈមណ្ឌលសច្ចៈ បានលើកឡើងដែរថា យើងខ្ញុំក៏មានសេចក្តីស្រមៃយ៉ាងសម្ងាត់មួយ គឺមានបំណងចង់បង្កើតនូវគំរូអាជីវកម្ម បែបសិប្បកម្មថ្មី ប្រកបដោយចីរភាព និងនិរន្តរភាព និងសមស្របទៅនឹងតម្រូវការ បំណងប្រាថ្នាសិប្បករក្នុងស្រុកនាពេលបច្ចុប្បន្ន ជាមួយនឹងការច្នៃប្រឌិតតាមបែបវិទ្យាសាស្ត្រថ្មី ការយកប្រពៃណីចំណេះដឹងទំនៀមទម្លាប់ បូករួមជាមួយនឹងការរចនាម៉ូដតាមបែបសហសម័យ ដើម្បីបង្កើតជាផលិតផលមួយ ដែលមានភាពខុសប្លែកជារបស់ដើម និងជាស្នដៃរបស់ប្រជាជនខ្មែរ ដែលជាសិប្បករខ្មែរយ៉ាងពិតប្រាកដ ហើយជាផលិតផលដែលមានគុណភាពខ្ពស់ ហើយក៏ជាការផ្សព្វផ្សាយទេពកោសល្យ និងចំណេះដឹងរបស់សិប្បករខ្មែរ ទៅកាន់មនុស្សជំនាន់ក្រោយ ហើយនេះជាក្តីស្រមៃរបស់ក្រុមការងារ៕
ដោយ ៖ គឿនវេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ