កីឡា
ស្វាយរៀងខាប់ U15 សប្តាហ៍នេះ ៤ក្រុមរកបាន៣ពិន្ទុពេញ ឯ២គូទៀតចែកគ្នា១ពិន្ទុម្នាក់
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់យុវជនអាយុក្រោម១៥ឆ្នាំ (U15) ចុងសប្តាហ៍នេះបានឆ្លងកាត់ការប្រកួត៦គូទៀតហើយដោយ៤ក្រុមរកបាន៣ពិន្ទុពេញដូចគ្នា ខណៈ៤ក្រុមផ្សេងទៀតចែកគ្នាបាន១ពិន្ទុម្នាក់ប៉ុណ្ណោះ។

ការប្រកួតក្នុងពូល (ខ) នៅថ្ងៃសៅរ៍ ទី១១ ខែមីនា ក្រុម ដារ៉ូពិទូ Sport ទទួលបាន៣ពិន្ទុ បន្ទាប់ពីបានយកឈ្នះក្រុម ភូមិហ៊ីង ដោយលទ្ធផល ៤-០។ នៅពូលជាមួយគ្នានេះ ក្រុម សសយកស្រុកស្វាយជ្រុំ និង MST ចែកគ្នា១ពិន្ទុម្នាក់ បន្ទាប់ពីស្មើគ្នា ១-១។

នៅថ្ងៃជាមួយគ្នានេះ ក៏មានការប្រកួតក្នុងពូល (គ) មួយគូគឺក្រុមយុវជនគគីរសោម និង United Sez2 ក៏ចែកគ្នាបាន១ពិន្ទុដែរ បន្ទាប់ពីបញ្ចប់ការប្រកួតដោយលទ្ធផលគ្រាប់បាល់ស្មើគ្នា ៣-៣។

នៅថ្ងៃអាទិត្យ ទី១២ ខែមីនា ក៏មានការប្រកួតពូល (គ) ដោយក្រុម សសយកស្រុកចន្ទ្រា រកបាន៣ពិន្ទុពេញពីការទទួលបានជ័យជម្នះលើក្រុម សសយកស្រុកស្វាយទាប ដោយលទ្ធផលតឹងតែង ១-០។

ចំណែកនៅពូល (ឃ) ក្រុម សសយកក្រុងស្វាយរៀង ក្រសោបបាន៣ពិន្ទុ តាមរយៈជ័យជម្នះលើក្រុម យុវជនជីភូ ២-១ ហើយក្រុមយុវជនសាមគ្គី ក៏ទទួលបាន៣ពិន្ទុពីការប្រកួតឈ្នះក្រុមយុវជនចុងព្រែកដោយលទ្ធផល ២-០។

លទ្ធផល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
- ដារ៉ូពិទូ Sport ៤-០ ភូមិហ៊ីង (ពូល ខ)
- MST ១-១ សសយកស្រុកស្វាយជ្រុំ (ពូល ខ)
- យុវជណគគីរសោម ៣-៣ United Sez2 (ពូល គ)

លទ្ធផល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
- សសយកស្រុកចន្រ្ទា ១-០ សសយកស្រុកស្វាយទាប (ពូល គ)
- សសយកក្រុងស្វាយរៀង ២-១ យុវជនជីភូ (ពូល ឃ)
- យុវជនសាមគ្គី ២ – ០ យុវជនចុងព្រែក ( ឃ)

ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ (U15) បានចាប់ផ្តើមដំណើរការហើយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយពូល«ក»ចាប់ផ្តើមបើកឆាកប្រកួតមុនគេ។
ការប្រកួតពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ ឆ្នាំ២០២៣នេះមានក្រុមចូលរួមប្រកួតចំនួន២១ក្រុម ដែលត្រូវបានបែងចែកជា៤ពូល។ ក្នុងនោះពូល «ក»មាន៦ក្រុម ខណៈ៣ពូលផ្សេងទៀតគឺ«ខ គ និង ឃ»មាន៥ក្រុមដូចខាងក្រោម។

ការប្រកួតជើងឯកយុវជនស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងពេលឈប់សម្រាកនៃថ្ងៃបុណ្យជាតិ។ ក្នុង១ថ្ងៃធ្វើការប្រកួតចំនួន៣គូគឺ គូទី១ចាប់ផ្តើមវេលាម៉ោង៨ព្រឹក គូទី២ ម៉ោង២រសៀល និងគូទី៣ ម៉ោង៤រសៀល។ ការប្រកួតសន្សំពិន្ទុក្នុងពូលចាប់ពីថ្ងៃទី៨ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា និងវគ្គខ្វែងប្រកួតចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
ការប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៣ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕

ព័ត៌មានបន្ថែម សូមចុច៖ ជើងឯកយុវជនស្វាយរៀងខាប់ ឆ្នាំ២០២៣
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច