Connect with us

ព័ត៌មានអន្ដរជាតិ

​រុស្ស៊ី​ ចង់ដាក់ឈ្មោះ​ថ្មី​ឲ្យប្រទេស ​អ៊ុយក្រែន

បានផុស

នៅ

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានស្នើឲ្យប្តូរឈ្មោះប្រទេសអ៊ុយក្រែន ដោយដាក់ឈ្មោះតាមសហការីណាស៊ីដ៏ល្បីល្បាញ Stepan Bandera វិញ។

លោក Dmitry Medvedev
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តល់យោបល់របស់គាត់ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រាប់រដ្ឋាភិបាលរបស់គាត់ឲ្យពិចារណាលើសំណើផ្លាស់ប្តូរឈ្មោះរបស់ប្រទេសរុស្ស៊ី ដែរ។

កាលពីថ្ងៃសៅរ៍ទី១១ខែមីនា លោក Zelensky បានណែនាំអាជ្ញាធរត្រូវសិក្សាឲ្យបានហ្មត់ចត់ នូវសំណើដើម្បីប្តូរឈ្មោះជាផ្លូវការពីប្រទេសរុស្ស៊ីទៅជា “Moscovia”។ លោក Zelensky បានប្រតិកម្មទៅនឹងញត្តិតាមអនឡាញមួយ ដែលអះអាងថាឈ្មោះ “រុស្ស៊ី” បានផ្តល់ហេតុផលសម្រាប់ការលុកលុយបន្ថែមទៀត បើតាមប្រវត្តិសាស្រ្ត Kievan Rus ដែលជារដ្ឋមជ្ឈិមសម័យ នៃប្រភពដើមរបស់រុស្ស៊ីនិងអ៊ុយក្រែន។

កាលពីថ្ងៃអាទិត្យ លោក Medvedev ដែលបម្រើការជាប្រធានាធិបតីរុស្ស៊ី ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២ និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ បានបង្ហោះសារនៅក្នុងឆានែល Telegram របស់គាត់ដើម្បីជាការឆ្លើយតប។

ហេតុអ្វីបានជាលោក Medvedev ចង់ប្តូរឈ្មោះអ៊ុយក្រែនទៅជា Stepan Bandera? ជាក់ស្តែង លោក Medvedev បានសំដៅទៅលើអ្នកគាំទ្រនយោបាយអ៊ុយក្រែនមួយចំនួនរបស់លោក Stepan Bandera ដែលជាមេដឹកនាំសម័យសង្គ្រាមលោកលើកទី២ នៃអង្គការជាតិនិយមអ៊ុយក្រែន (OUN)។

Stepan Bandera

លោក Bandera បានសហការជាមួយរដ្ឋាភិបាលរបស់ Adolf Hitler ក្នុងដំណាក់កាលដំបូងនៃការលុកលុយរបស់ ណាស៊ី លើសហភាពសូវៀត។ ក្រោយ​មក​គាត់​ត្រូវ​បាន​ជនជាតិ​អាល្លឺម៉ង់​ចាប់​ដាក់​គុក​ជុំវិញ​ការ​ខ្វែង​គំនិត​គ្នា​អំពី​អនាគត​អ៊ុយក្រែន។

បន្ទាប់ពីសង្រ្គាម Bandera បានភៀសខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ខាងលិច ដែលក្នុងឆ្នាំ១៩៥៩គាត់ត្រូវបានធ្វើឃាត ដោយភ្នាក់ងារ KGB៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ វិបត្តិ អ៊ុយក្រែន អាច ក្លាយ ជា សង្រ្គាម រយ ឆ្នាំ បើលោកខាងលិច មិនឈប់ផ្តល់អាវុធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម