ព័ត៌មានជាតិ
រយៈពេល ២ខែ កម្ពុជា ទទួលចំណូលពីការនាំចេញអង្ករបានជាង ៧២ លានដុល្លារ
កម្ពុជា បាននាំចេញអង្ករបានចំនួនជិត ១០ម៉ឺនតោន ទៅកាន់ទីផ្សារចំនួន ៣៨ប្រទេស តាមរយៈក្រុមហ៊ុននាំចេញចំនួន ៤០ ក្រុមហ៊ុន ដោយទទួលបានថវិកាប្រមាណ ៧២,៦៧លានដុល្លារ ត្រឹមរយៈពេល ២ខែ ដើមឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងចំណោមទីផ្សារចំនួន ៣៨ ប្រទេសនោះ កម្ពុជា នាំចេញទៅប្រទេសចិន និងតំបន់ស្វយ័តហុងកុងបានចំនួន ៤៩ ០៥៦ តោន ឬស្មើនឹង ៥០,៣៣ភាគរយ គិតជាទឹកប្រាក់ ចំនួន ៣៣,៩៣ លានដុល្លារ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២១ សម្រេចបានចំនួន ៣៨ ៤៥៦ តោនដែលគិតជា ទឹកប្រាក់មានចំនួន ២៧,២៦ លានដុល្លារសហរដ្ឋអាមេរិក ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីចំនួន ៤ ៤០៩ តោន ដែលគិតជា ទឹកប្រាក់មានចំនួន ៣,០២ លានដុល្លារសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗ នៅអាហ្វ្រិក អូស្ត្រាលី មជ្ឈឹមបូព៌ា តួកគី រុស្ស៊ី សហរដ្ឋអាមេរិក និងបណ្តាប្រទេសនានា បានចំនួន ៥ ៥៤៦ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៨,១៤ លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍បង្ហាញថា អង្ករក្រអូបប្រណីតដែលមានពូជស្រូវផ្ការំដួលបានចំនួន ៤៩ ៣៨១ តោន, អង្ករសែនក្រអូប ចំនួន ៣៦ ៤៩៥ តោន, អង្ករស ចំនួន ៦ ៤៦១ តោន, អង្ករចំហុយចំនួន ២ ៨៩០ តោន, និងអង្ករសរីរាង្គចំនួន ២២៨៤ តោន។
ដោយឡែក ក្នុងរយៈពេល ២ខែនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានចំនួន ៨៧១៣១៩ តោន ដែលគិតជាទឹកប្រាក់ប្រមាណជា ២១៧,៨២ លានដុល្លារសហរដ្ឋអាមេរិក៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ