ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះជនឆបោកតាមប្រព័ន្ធតេឡេក្រាម
តាមរយៈសារសំឡេងនៅយប់រំលងអាធ្រាត្រថ្ងៃទី ១៣ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលមានជនអណាមិកផ្ញើសារមកសម្ដេចតាមប្រព័ន្ធតេឡេក្រាមឲ្យវេប្រាក់ទៅពួកគេ ដោយតាំងប្រូហ្វាល់ជាអ្នកឧញ៉ា ឃុន សៀ។
សម្ដេចតេជោ បានលើកឡើងថា មានការផ្ញើសារជាភាសារអង់គ្លេសដើម្បីឲ្យសម្ដេចផ្ទេរលុយតាម ABA ឲ្យពួកគេ ដោយប្រើប្រាស់ប្រូហ្វាល់ជាអ្នកឧញ៉ា ឃុន សៀ ប៉ុន្តែលេខទូរស័ព្ទជាលេខរបស់ប្រទេសឡាវ តែបើតាមការស្រាវជ្រាវគឺកំពុងឈរជើងនៅតៃវ៉ាន់។ សម្ដេចតេជោ បញ្ជាក់ថា លេខទូរស័ព្ទដែលផ្ញើសារមកសម្ដេច គឺមានក្បាលកូដ ៨៥៦ ដែលជាលេខរបស់ប្រទេសឡាវ តែបុគ្គល់នោះកំពុងឈរជើងនៅប្រទេសតៃវ៉ាន់ឯណោះ ដោយសម្ដេចលើកឡើងថា ទំនងជាពូកគេមិនដឹងថា ជាលេខទូរស័ព្ទរបស់នាយករដ្ឋមន្ត្រី។ សម្ដេច ក៏បានអំពាវនាវឲ្យជនរួមជាតិទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងការចាញ់បោករបស់មនុស្សខូច។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះតាមប្រព័ន្ធតេឡេក្រាមហាក់មានជនអណាមិកជាច្រើនកំពុងប្រើប្រាស់ប្រូហ្វាល់ក្លែងក្លាយដាក់រូបជាជនជាតិខ្មែរ និងបានផ្ញើសារសួរនាំដើម្បីទាក់ទាញឲ្យចូលវិនិយោគនេះ វិនិយោគនោះ ហើយឲ្យផ្ញើប្រាក់ទៅពួកគេ ហើយក៏បានទាញលេខទូរស័ព្ទរបស់យើងឲ្យចូលក្នុងក្រុមរបស់ពួគគេ ដើម្បីឲ្យឃើញពីភាពជោគជ័យរបស់ពួកគេ ទាំងដែលយើងមិនបានដឹងពីប្រភពច្បាស់លាស់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ