Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-កូរ៉េខាងត្បូង ចាប់ផ្តើម សមយុទ្ធធំបំផុតក្នុងរយៈពេល៥ឆ្នាំ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃចន្ទទី១៣ខែមីនានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​ បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ពួកគេហើយ។ នេះក៏ជាសមយុទ្ធរួមគ្នាធំបំផុតរបស់សម្ព័ន្ធមិត្តទាំង២ផងដែរ ក្នុងរយៈពេល៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Freedom Shield (FS) ដែលជា​សមយុទ្ធ​ប្រតិបត្តិការ​រយៈពេល​យូរ​បំផុត​មិន​ធ្លាប់មានរបស់​សម្ព័ន្ធមិត្ត​ទាំងពីរ ​នឹង​បន្ត​រហូតដល់​ថ្ងៃទី២៣ខែមីនា។

យោងតាមយោធា សមយុទ្ធមិនឈប់រយៈពេល១១ថ្ងៃនេះ នឹងបង្ហាញពីការរៀបចំសម្រាប់សេណារីយ៉ូសង្រ្គាមថ្មី ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ ដូចជាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។

សមយុទ្ធនេះនឹងរួមបញ្ចូលផងដែរនូវ លំហាត់ហ្វឹកហ្វឺននៅឧបទ្វីបកូរ៉េក្រោមឈ្មោះ Warrior Shield FTX ដែលមានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរលើអាកាស លើគោក នៅសមុទ្រ អវកាស អ៊ីនធឺណិត និងសម្រាប់ប្រតិបត្តិការពិសេស។

យ៉ាងណាក្តី សមយុទ្ធរួមគ្នានេះ បានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់កូរ៉េខាងជើងរួចទៅហើយ ដោយទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួននឹងចាត់វិធានការ សំខាន់ និងជាក់ស្តែង តបតទៅនឹងសមយុទ្ធនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅ ឧបទ្វីបកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម១៦ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១៧ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម