ជីវិតកម្សាន្ដ
តារារ៉េបល្បីឈ្មោះ អាហ្វ្រិកខាងត្បូង កំពុងច្រៀងសុខៗ ស្រាប់តែដួលស្លាប់លើឆាក
តារារ៉េបអាហ្វ្រិកខាងត្បូង Costa Titch ដែលមានឈ្មោះពិត Constantinos Tsobanoglou បានដួលស្លាប់ភ្លាមៗនៅលើឆាក អំឡុងពេលច្រៀងក្នុងមហោស្រពតន្ត្រី Ultra South Africa កាលពីចុងសប្តាហ៍។

វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីតារារ៉េបអាយុ២៨ឆ្នាំរូបនេះ ដួលនៅលើឆាក មុនពេលគេទៅលើក។ បន្ទាប់ពីក្រោកឈរ បានមួយភ្លែត គាត់ក៏ដួលម្តងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ មិនទាន់មានព័ត៌មានអំពីមូលហេតុនៃការស្លាប់នោះទេ។

Tsobanoglou កំពុងបង្កភាពល្បីល្បាញនៅប្រទេសអាហ្រ្វិកខាងត្បូង។ ស្ទីលរ៉េបរបស់គាត់ គឺរួមបញ្ចូលគ្នានូវវប្បធម៌ រចនាប័ទ្ម និងភាសាជនជាតិដើមរបស់អាហ្វ្រិកខាងត្បូង។
Tsobanoglou កើតនៅក្រុង Nelspruit ភាគឦសានប្រទេសអាហ្វ្រិកខាងត្បូង ហើយគាត់ជាអតីតអ្នករាំដ៏ជោគជ័យ មុនពេលក្លាយជាតារារ៉េប។

បទចម្រៀង Big Flexa របស់ Tsobanoglou បានធ្វើឲ្យគាត់មានឈ្មោះបោះសំឡេងនៅទូទាំងទ្វីបអាហ្រ្វិក បន្ទាប់ពីបទនេះផ្ទុះខ្លាំងនៅលើ TikTok៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ 7news
ចុចអាន៖ Kanye West សារភាពថា ញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស ក្រោយលែងលះជាមួយភរិយា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច