Connect with us

KPT+

សេរ៉ូមវីតាមីន C ល្អបំផុត ៥ ប្រភេទ ណែនាំដោយអ្នកជំនាញ

បានផុស

នៅ

វីតាមីន C ជាគ្រឿងផ្សំពេញនិយមបំផុតនៅក្នុងគ្រឿងសម្អាង វាមានតួនាទីការពារស្បែក ការពារពន្លឺព្រះអាទិត្យ បំបាត់ស្នាមអុជខ្មៅ ជ្រួញ និងមុខស្រអាប់ ។ ខាងក្រោមនេះជាសេរ៉ូមវីតាមីន C ល្អបំផុត ៥ ប្រភេទណែនាំដោយអ្នកជំនាញ ៖

១. SkinCeuticals តម្លៃ ១៨២ ដុល្លារ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងផ្សំនៅក្នុងសេរ៉ូមមានអាស៊ីដ L-ascorbic ១៥ ភាគរយ និងការលាយបញ្ចូលគ្នានៃសារធាតុប្រឆាំងអុកស៊ីតកម្មបន្ថែមដែលជួយការពារ ធ្វើឲ្យរលោង និងភ្លឺថ្លាសាកសមនឹងតម្លៃ ។

២. Hyper តម្លៃ ៥៨ ដុល្លារ

សេរ៉ូមមួយនេះមានវីតាមីន C ១៥ ភាគរយ រួមនឹងអាស៊ីដ kojic ដែលល្អសម្រាប់បំបាត់ស្នាមអុជខ្មៅ ។

៣. Maelove តម្លៃ ៥០ ដុល្លារ

វាមានគ្រឿងផ្សំស្រដៀងផលិតផល Skinceuticals ដូចជា អាស៊ីដ L-ascorbic ១៥ ភាគរយ, វីតាមីន E, និងអាស៊ីដ ferulic ក្នុងតម្លៃសមរម្យជាង ។ 

៤. Drunk Elephant តម្លៃ ៨០ ដុល្លារ

គ្រឿងផ្សំក្នុងសេរ៉ូមនេះមាន អាស៊ីដ L-ascorbic ១៥ ភាគរយ, វីតាមីន E, និងអាស៊ីដ ferulic ដែលជួយប្រឆាំងអុកស៊ីតកម្ម ការពារ ធ្វើឲ្យស្បែកភ្លឺថ្លាម៉ត់រលោង ។

៥. Veracity តម្លៃ ៥៥ ដុល្លារ

រូបមន្តនេះត្រូវបានជំរុញដោយ garland Lily Extract ដែលការពារស្បែកពីកាំរស្មីយូវី និងពន្លឺពណ៌ខៀវ ហើយវាមានផ្ទុកអាស៊ីត hyaluronic ដើម្បីផ្តល់សំណើមយ៉ាងជ្រៅសម្រាប់ស្បែកភ្លឺថ្លា ជាពិសេសមានសុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ ឬបំបៅដោះកូន ។

គួររំលឹកដែរថាសេរ៉ូមវីតាមីន C ចាំបាច់ត្រូវរក្សាទុកនៅក្នុងទូទឹកកក បើមិនដូច្នោះទេប្រាកដជាខូចគុណភាពមិនខាន ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ គុណសម្បត្តិ​វីតាមីន C ៥ ចំណុច ល្អចំពោះសម្រស់និងសុខភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម