ជីវិតកម្សាន្ដ
Song Hye Kyo និង Song Joong Ki ម្នាក់ណារកចំណូលច្រើនជាងគេ ក្នុងភាពយន្តកំពុងល្បី?
រឿង The Glory2 ដែលជារឿងភាគសងសឹកបង្ហូរឈាមធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង សម្តែងដោយ Song Hye Kyo កំពុងទទួលបានភាពល្បីល្បាញខ្លាំងនិងលេចឮថា ភាពយន្តមួយនេះរកចំណូលបានកកប់ក្ដោងផងដែរ។
ដោយឡែកកាលពីពេលថ្មីៗនេះ អត្រាដែល Song Hye Kyo ទទួលបានសម្រាប់ការសម្ដែងក្នុងរឿងមុននេះ ត្រូវលាតត្រដាងដោយមានព័ត៌មានពីអ្នកយកព័ត៌មាន Ahn Jin Young របស់ Munhwa Ilbo ថា នាងរកបាន ២០០លានវ៉ុន (ប្រហែល ១៦៣,០០០ដុល្លារ) ក្នុងមួយវគ្គ ១៦នៃរឿងភាគ។ ចំនួននេះស្មើនឹងជាមធ្យមក្នុងមួយភាគដែលទទួលបានដោយតារាស្រីម្នាក់ទៀតនៅក្នុងឧស្សាហកម្មនេះគឺ Jun Ji Hyun។
ទោះបីជា The Glory គឺជាជោគជ័យដ៏ធំធេងក៏ដោយអ្នកយកព័ត៌មាន Ahn Ji Young បានកត់សម្គាល់ថា កម្រិតប្រាក់ខែរបស់នាងនៅតែតិចជាងអតីតស្វាមី ខណៈ Song Joong Ki ដែលសម្តែងក្នុងរឿង “Reborn Rich” ក្នុងឆ្នាំ ២០២២ ទទួលបាន ៣០០ លានវ៉ុនក្នុងមួយវគ្គ។ នេះគឺជាតម្លៃខ្ពស់ជាងការលេងឲ្យភាពយន្តមុនរបស់គាត់គឺ “Vincenzo” ២០០ លានវ៉ុនក្នុងមួយវគ្គ។
ទោះជាយ៉ាងណាក៏ដោយ ដោយផ្អែកលើភាពជោគជ័យរបស់ The Glory និងការឆ្លើយតបជាវិជ្ជមានពីរដូវកាលទី២ ដែលទើបនឹងចេញផ្សាយថ្មីៗនេះ គេរំពឹងថាប្រាក់ចំណូលរបស់ Song Hye Kyo អាចនឹងកើនឡើងនៅពេលអនាគត ដោយសារការជឿជាក់ថ្មីរបស់នាងក្នុងការលេងតួនាទីដ៏លំបាកបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណិតមិនពេញចិត្ត ពេលឃើញឈុតថើបគ្នារបស់ Song Hyekyo និង Song Joongki
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ