Connect with us

សន្តិសុខសង្គម

រដ្ឋបាលខេត្តស្វាយរៀង បង្កើនការទប់ស្កាត់ បទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន

បានផុស

នៅ

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យ BLO បាវិត បានចុះអនុវត្តល្បាតចល័តត្រួតពិនិត្យតាមបណ្តោយផ្លូវជាតិលេខ១ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីបង្ការទប់ស្កាត់បទល្មើសឆ្លងដែន ពិសេសបទល្មើសគ្រឿងញៀន ចំណុចព្រំដែនកម្ពុជា-វៀតណាម នៅយប់ថ្ងៃទី ១២ មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណុចនៃការចុះត្រួតពិនិត្យ​នេះ គឺតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយ ១,៤ម៉ែត្រ ពីច្រកទ្វារព្រំដែនអន្តរជាតិបាវិត។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា គោលបំណងនៃ ការចុះធ្វើលំហាត់អនុវត្តល្បាតចល័តត្រួតពិនិត្យ នៅតាម​បណ្ដោយផ្លូវជាតិលេខ១ នេះគឺមានបំណងដើម្បីស្រាវជ្រាវ ស្វែងរកមុខសញ្ញាចែកចាយចរាចរ គ្រឿងញៀន នៅតាម​មាត់ច្រកទ្វារព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងវៀតណាម។

លោកបន្តថា សម្រាប់ប្រទេសកម្ពុជា មាត់ច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន៤ ដែលត្រូវធ្វើលំហាត់ល្បាតនេះគឺទី១ ច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ, ទី២ មាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង, ទី៣ មាត់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្ដាល និងទី៤ មាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

ចំណែកខាងភាគីវៀតណាម ក៏ធ្វើដូចគ្នាផងដែរ ដើម្បីទប់ស្កាត់ការចរាចរជួញដូរចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមព្រំដែនរវាងប្រទេសទាំងពីរ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីធ្វើលំហាត់ល្បាតចល័តត្រួតពិនិត្យចប់ កម្លាំងចម្រុះ ក្តាប់បានមុខ​សញ្ញាចំនួន១ ករណី ហើយកំពុងបន្តចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕

ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម