ព័ត៌មានជាតិ
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
ព្រះរាជដំណាក់ នៅក្រុងសៀមរាប ជាទីកន្លែងបណ្ដោះអាសន្នរបស់អតីតព្រះមហាក្សត្រ នៃយើង គឺ ព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ និងព្រះរាជអគ្គមហេសី។ ព្រះរាជដំណាក់នេះ ជាទីដែលព្រះអង្គស្នាក់នៅអាស្រ័យ ពេលស្ដេចយាងមកកាន់ទីក្រុងសៀមរាប។
ព្រះរាជដំណាក់នៅក្រុងសៀមរាប បើធ្វើដំណើរពីក្រុងភ្នំពេញតាមផ្លូវជាតិលេខ ៦ ក្រុងសៀមរាប មើលមកខាងស្ដាំដៃ យើងនឹងឃើញអគារពណ៌សមួយ អមដោយរបង និងដើមឈើត្រឈឹងត្រឈៃ និងបរិវេណស្រស់ស្រាយ ដែលមានសួនច្បារធំនៅខាងមុខ នោះហើយជាព្រះរាជដំណាក់។
ព្រះរាជដំណាក់នេះ ត្រូវបានសាងសង់ឡើងក្នុងសម័យបារាំងដាក់អាណានិគមនៅកម្ពុជាអំឡុងឆ្នាំ ១៨៦៣ ដល់ ឆ្នាំ ១៩៥៣។ ព្រះរាជដំណាក់នៅក្នុងសម័យព្រះបាទស៊ីសុវត្ថិ គឺស្ថិតនៅវត្តដំណាក់ ហើយវត្តដំណាក់ គឺជាវត្តមួយដែលស្ថិតនៅខាងកើតដងស្ទឹងសៀមរាប ចំកណ្ដាលបេះដូង នៃក្រុងសៀមរាបតែម្ដង។ វត្តដំណាក់ពីមុន ជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទស៊ីសុវត្ថិ ក្នុងអំឡុងឆ្នាំ ១៩០៤ ដល់ ឆ្នាំ ១៩២៧។
លុះក្រោយមកព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចម វិញ។ ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំង ទីធ្លាបរិវេណព្រះរាជដំណាក់ចាស់ ត្រូវបានប្រែក្លាយជាទីវត្តអារាមព្រះពុទ្ធសាសនាម្ដងវិញ។ ជាអកុសលនៅក្នុងរបបខ្មែរក្រហម វត្តដំណាក់ ត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។
បច្ចុប្បន្ននេះ មិនត្រឹមតែជាទីអារាមរបស់ព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឃគង់នៅបដិបត្តិធម៌ និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេ តែវត្តនេះ ក៏ជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់ព្រះសង្ឃផងដែរ ដោយសារតែនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ ភាសាបាលី ភាសាសំស្ក្រឹត និងព្រះធម៌នានា។ លើសពីនេះ នៅក្នុងបរិវេណវត្ត ក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រផងដែរ។ បន្ថែមពីលើនេះ ជារៀងរាល់ថ្ងៃ តែងតែមានជនានុជនជាច្រើន បានអានសៀវភៅ ឬធ្វើកិច្ចការសាលានៅទីនោះ។
ដោយឡែកនៅក្នុងវត្ត ក៏មានបណ្ណាល័យមួយហៅថាបណ្ណាល័យខេមរៈសិក្សា ដែលបានប្រើសម្រាប់ឲ្យសាធារណជនចូលធ្វើការសិក្សាស្រាវជ្រាវឯកសារ និងអានសៀវភៅនានា យ៉ាងសំបូរបែប។
នៅតាមដងផ្លូវក្នុងវត្ត មានរៀបចំពាក្យស្លោក និងសុភាសិតជាច្រើន សម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយ ជាកន្លែងថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជា។ វត្តនេះ ក៏បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាផងដែរ។
ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់ និងសោកស្ដាយជាពន់ពេក ដោយកាលពីវេលាម៉ោងប្រមាណជា ១០ និង ៥ នាទីយប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ អគ្គិភ័យបានឆាបឆេះអគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត៕
អត្ថបទ ៖ ពិសី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ