Connect with us

ព័ត៌មានជាតិ

៣​ ប្រទេស​ បើក​ឱកាសដល់​​​និស្សិត​កម្ពុជាបន្តការសិក្សានៅ​បរទេស

បានផុស

នៅ

ប្រទេស​ចំនួន ៣ ​មាន​ ​វៀតណាម ចិន និង​​ឥណ្ឌា​ បាន​សម្រេច​​​ផ្ដល់​អាហារូបករណ៍​ ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ ​និង​ថ្នាក់​បណ្ឌិតសម្រាប់​ពលរដ្ឋ​ និង​សិស្ស​និស្សិត​កម្ពុជាសម្រាប់ឆ្នាំ​សិក្សា ២០២៣-២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

.​អាហារូបករណ៍​ប្រទេស​ចិន

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន​នៅ​ទីក្រុង​ក្វាងចូវ ប្រទេស​ចិន នឹង​ផ្ដល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា ផ្ដោត​ទៅ​លើ​សិក្សា​មុខ​ជំនាញ​មួយ​ចំនួន​ដូចជា វិទ្យាសាស្ត្រ, វិស្វកម្ម, សេដ្ឋកិច្ច ការ​គ្រប់គ្រង​ពាណិជ្ជកម្ម, វេជ្ជសាស្ត្រ និង​ព័ត៌មានវិទ្យា ​ជា​ដើម។ ​

២.​អាហារូបករណ៍​ប្រទេស​វៀតណាម

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ​គៀងយ៉ាង​ នៃ​ប្រទេស​វៀតណាម នឹង​ផ្ដល់​អាហារូបករណ៍ ៤​កន្លែង​​ថ្នាក់​បរិញ្ញាបត្រ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣-២០២៤​។ ប៉ុន្តែ​ អាហារូបករណ៍​នេះ នឹង​ផ្ដល់​ជូន​ចំពោះ​តែសិស្ស​-និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ប៉ុណ្ណោះ។

៣.​អាហារូបករណ៍​ប្រទេស​ឥណ្ឌា

រដ្ឋាភិបាល​ឥណ្ឌា​ បាន​ប្រកាស​ពី​ការ​ផ្ដល់​អាហារូបករណ៍​ចំនួន ៥០ ​កន្លែង​សម្រាប់​ឆ្នាំ២០២៣-២០២៤​ សម្រាប់​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់​ខ្ពស់ និង​ថ្នាក់​បណ្ឌិត លើ​គ្រប់​មុខ​ជំនាញ​លើក​លែង​តែ សុខាភិបាល និង​នីតិសាស្ត្រ។ នេះបើ​តាម​យោង​តាម​សេចក្តីជូនដំណឹង​របស់​​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដល់​មន្ត្រី​រាជការ

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នោះ​ បាន​បញ្ជាក់​ថា បេក្ខជន ត្រូវ​មាន​សញ្ជាតិ​ខ្មែរ, មាន​សញ្ញាប័ត្រ​ស្រប​តាម​ប្រភេទ​អាហារូបករណ៍​ដែល​បាន​ជ្រើសរើស, មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​ល្អ និង​មាន​សុខភាព​បរិបូរណ៍។

រាល់​បេក្ខជន ដែល​មាន​ចំណាប់​អារម្មណ៍ និង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ អាច​បំពេញ​ពាក្យ​ស្នើ​សុំ​ដោយ​ផ្ទាល់​តាម​គេហទំព័រ https://www.iccr.gov.in/iccr-scholarship/indian-council-cultural-relations-scholarship ដែល​នឹង​ផុត​កំណត់​នៃ​ការ​ទទួល​ពាក្យ​រហូត​​ដល់​​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ​២០២៣៕

ដោយ៖ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៩ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម