ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ ជំរុញព្រះសង្ឃ និងនិស្សិតខំសិក្សាឱ្យក្លាយជាកោសិកាសំខាន់ជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសមណនិស្សិត និងនិស្សិតត្រូវខិតខំសិក្សារៀនសូត្រទទួលបាននូវចំណេះជំនាញ និងបទពិសោធន៍ប្រកបដោយសីលធម៌ និងគុណភាពខ្ពស់ដើម្បីក្លាយជាកោសិកាដ៏សំខាន់របស់ប្រទេសជាតិ។

ថ្លែងក្នុងពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ នៅព្រឹកថ្ងៃទី១៣ មីនានេះ លោក សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសមណនិស្សិត និងនិស្សិតត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯងឱ្យមានចំណេះ ជំនាញ បទពិសោធន៍ការងារជាមួយនឹងសីលធម៌ និងគុណភាពដើម្បីក្លាយជាកោសិកាជាតិដ៏សំខាន់របស់ជាតិ។ ជាក់ស្តែងនាពេលខាងមុខនេះ រាជរដ្ឋាភិបាលនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនឱ្យបាន ១លាន ៥សែននាក់ ហើយក្នុងនោះក៏មានការបណ្តុះបណ្តាលពីសីលធម៌ និងគុណធម៌ផងដែរ ដើម្បីឱ្យយុវជនមិនត្រឹមមានចំណេះជំនាញច្បាស់លាស់ប៉ុណ្ណោះទេ ថែមទាំងមានអាកប្បកិរិយាល្អសក្ដិសមជាពលរដ្ឋល្អរស់នៅក្នុងប្រទេសមានប្រពៃណី និងទំនៀមទំលាប់ល្អផូរផង់ និងអរិយធម៌ខ្ពស់។

លោក សេង សុមុនី លើកឡើងថា បច្ចុប្បន្នសាកលវិទ្យាល័យព្រះសីហនុរាជបានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានផ្នែកព្រះសង្ឃ និងនិស្សិតឱ្យទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនាក៏ដូចជាពុទ្ធចក្រដើម្បីជួយទ្រទ្រង់នូវវប្បធម៌ ទំនៀមទំលាប់និងអត្ថសញ្ញាណរបស់ជាតិ។

លោក សេង សុមុនី មានប្រសាសន៍បន្តថា មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យនេះក៏ជាកន្លែងសម្រាប់សិក្សាពីវិន័យ បាលី អភិធម៌ ពិសេសបង្ហាត់បង្រៀនឱ្យនិស្សិតចេះប្រតិបត្តិសីលធម៌ និងគុណភាពដែលជាតម្លៃមួយដែលរាជរដ្ឋាភិបាលមិនអាចមើលរំលងបាន និងបានខិតខំជួយគាំទ្រ និងទំនុកបម្រុង ព្រោះការអភិវឌ្ឍប្រទេសជាតិមួយត្រូវការធនធានមនុស្ស។ ប៉ុន្តែបើធនធនមនុស្សនោះមិនមានសីលធម៌ និងគុណធម៌ ក៏មិនអាចអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចំរើនជឿនលឿនបានដែរ។

ព្រះមុនីកោសលបណ្ឌិត យ៉ន សេង យៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកសាកលវិទ្យាល័យព្រះសីហនុរាជបានមានថេរដីការថា សមណនិស្សិត និងនិស្សិតដែលឡើងការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះមានចំនួន ៣០៦អង្គនាក់ ក្នុងនោះមានសមណនិស្សិតចំនួន ៧៦អង្គ និស្សិតប្រុស ៨៧នាក់ និស្សិតស្រីចំនួន ១៣៩នាក់ ដោយឡើងការពារទៅលើប្រធានបទចំនួន ៧៥ដែលមានឯកទេសចំនួន ៨៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ