កីឡា
ជយលាភីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ទទួលបានប្រាក់រង្វាន់ជាង ២ ពាន់ ៧ រយលានរៀល ពីរាជរដ្ឋាភិបាលជាផ្លូវការ
កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ដល់ម្ចាស់ជយលាភីពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ដោយមានថវិកាសរុបចំនួន ២ ៧០៨ ៦០០ ០០០ រៀល នៅទីស្ដីការក្រសួងការពារជាតិ។
កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ បានធ្វើការប្រកួតកាលពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី ដោយ កម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីជនពិការ ចំនួន ១១៥ នាក់ លើ ១១ ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូដឹកនាំ។ ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ឈរចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោម ១១ ប្រទេស។
ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលះបង់របស់កីឡាករ កីឡាការិនីជនពិការកម្ពុជា ទោះបីមានការលំបាក ពិសេសកំឡុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ជាង ២ ឆ្នាំ យ៉ាងណា តែថ្នាក់ដឹកនាំគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនីផ្ទាល់ បានព្យាយាម និងខិតខំប្រឹងប្រែង រហូតដណ្ដើមបានជោគជ័យមេដាយ និងកិត្តិយសជូនជាតិយ៉ាងត្រចះត្រចង់។
ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងខាងលើ ថ្ងៃនេះ រាជរដ្ឋាភិបាល ក៏បានប្រគល់ប្រាក់រង្វាន់ជយលាភីដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្លាំងរបស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ក្នុងការគាំទ្រ ជំរុញ និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ទាំងជនមានពិការភាព និងជនមិនមានពិការភាព ធ្វើឲ្យអត្តពលិកទាំងអស់ មានភាពកក់ក្ដៅ និងកម្លាំងចិត្តចូលរួមប្រកួតអន្តរជាតិនានា ពិសេសត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ។
សម្ដេចពិជ័យសេនា បន្ថែមថា សមិទ្ធផលទាំងអស់នេះ អាចកើតមានបាន ក៏អាស្រ័យប្រទេសមានសុខសន្ដិភាព ទើបជំរុញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ រួមទាំងវិស័យកីឡា ដែលជាវិស័យអាទិភាពមួយ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ក្នុងន័យនេះ សម្ដេច បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងអង្គភាពកីឡា អាជ្ញាធរ វិស័យឯកជន និងប្រជាពលរដ្ឋ បន្តគាំទ្រ និងលេងកីឡា ដើម្បីជំរុញការអភិវឌ្ឍឆ្ពោះទៅរកការប្រកួតប្រជែង និងដណ្ដើមជោគជ័យលើឆាកអន្តរជាតិជាបន្តបន្ទាប់ទៀត ពិសេសឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ