ជីវិតកម្សាន្ដ
Michelle Yeoh ក្លាយជាស្ត្រីអាស៊ីដំបូងគេប្រចាំប្រវត្តិសាស្ត្រ ដែលឈ្នះពានរង្វាន់ Oscars
ថ្មីៗនេះអ្នកស្រី Michelle Yeoh ជនជាតិម៉ាឡេស៊ីទើបតែក្លាយជាស្ត្រីអាស៊ីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់ Academy Award តារាសម្តែងល្អបំផុតកាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា សម្រាប់ការសម្តែងចម្រុះរបស់លោកស្រីក្នុងរឿង “Everything Everywhere All at Once” ។
ចាប់តាំងពីឆ្នាំ ១៩២៩ មក អ្នកស្រី Yeoh គឺជាស្ត្រីមានពណ៌ស្បែកទីពីរដែលទទួលបានរង្វាន់ Oscars ចំណែកស្ត្រីទីមួយនោះគឺ Halle Berry កូនកាត់អាហ្វ្រិក-អាមេរិកាំង ។ អ្នកស្រី Yeoh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ក្រុមការងារ និងអ្នកម្ដាយជាទីស្រលាញ់វ័យ ៨៤ ឆ្នាំរបស់នាងហើយមានប្រសាសន៍ថា “ខ្ញុំត្រូវតែលះបង់រង្វាន់នេះទៅម្តាយរបស់ខ្ញុំ និងទៅកាន់អ្នកម្តាយទាំងអស់នៅក្នុងពិភពលោក ព្រោះពួកគេជាកំពូលវីរបុរសពិតប្រាកដ បើគ្មានពួកគេទេយប់នេះគ្មានវត្តមានយើងឡើយ” ។
សរុបរង្វាន់សម្រាប់រឿង “Everything Everywhere All at Once” ទាំងអស់មានចំនួន ៧ Oscars គឺ ៖ រូបភាពល្អបំផុត, ដឹកនាំល្អបំផុត, ការកែសម្រួលដ៏ល្អបំផុត, តារាសម្ដែងស្រីល្អបំផុត, តារាប្រុសរងល្អបំផុត, តារាស្រីរងល្អបំផុត, និងភាពយន្តល្អបំផុត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ភាពយន្ត ៣ ឈ្នះពានរង្វាន់ Oscars ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ