Connect with us

ព័ត៌មានជាតិ

តើការធ្វើជំរឿនកសិកម្ម មានន័យបែបណា?

បានផុស

នៅ

ការធ្វើជំរឿននៅកម្ពុជាមាន៣ គឺការធ្វើជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច និងជំរឿនប្រជាជន។ ការធ្វើជំរឿនកសិកម្ម គឺធ្វើរៀងរាល់១០ឆ្នាំម្ដង ដែលបានចាប់ផ្តើមធ្វើកាលពីឆ្នាំ២០១៣កន្លងទៅ ហើយក៏មានការធ្វើអង្កេតកសិកម្មរាល់៥ឆ្នាំម្ដង និងអង្កេតប្រចាំឆ្នាំផងដែរ។ នៅឆ្នាំ២០២៣នេះ ការធ្វើជំរឿនកសិកម្ម គឺនឹងចាប់ផ្តើមពីថ្ងៃទី ១ដល់ថ្ងៃទី៣០ខែមេសា ខាងមុខ។ ការធ្វើជំរឿនកសិកម្ម គឺដឹកនាំដោយក្រសួងផែនការ មានការសហការជាមួយក្រសួងកសិកម្មពិនិត្យព័ត៌មាន​ទិន្នន័យកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលើថវិកា ព្រមទាំងមានការគាំទ្របច្ចេកទេសធ្វើជំរឿន​និងថវិកា​ដោយអង្គការ FAO ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួម​កិច្ចប្រជុំស្តីពី ការត្រៀមរៀបចំដំណើរការចុះធ្វើជំរឿនកសិកម្ម២០២៣។

បន្ទាប់ពីទទួលស្តាប់ ពិភាក្សា និងស្វែងយល់ពីវិធីសាស្ដ្រធ្វើជំរឿន ពិសេសការប្រមូលទិន្នន័យ តាមរយៈការធ្វើបទ​បង្ហាញពីគណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក វិន វិរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធាន​គណៈកម្មការ​បច្ចេកទេសជំរឿនកសិកម្មរួច លោក ឌិត ទីណា បានផ្តល់នូវធាតុចូលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើជំរឿននេះ ដំណើរការដោយរលូន និងទទួលបានទិន្នន័យជាក់លាក់តាមការកំណត់ ដើម្បីជាប្រយោជន៍សម្រាប់ការ​បង្កើតគោល​នយោ​បាយ និងផែនការយុទ្ធសាស្ត្រនានា។

បើតាមលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម នឹងសហការផ្តល់បញ្ជីអង្គភាពកសិកម្ម ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យ​នៃជំរឿនកសិកម្មនេះ។ លើសពីនេះទៀត លោក បានលើកទឹកចិត្ត និងណែនាំក្រុមការងារជំរឿន​កសិកម្មរបស់​ក្រសួងកសិកម្មឱ្យយកចិត្តទុកដាក់ខ្ពស់ លើការងារនេះ ហើយត្រូវម្ចាស់ការ និងច្បាស់លាស់ ដោយមិនត្រូវគិតថា គ្រាន់តែជាការជួយ តែជាអ្នកប្រើប្រាស់ទិន្នន័យ និងធានាថា ទិន្នន័យត្រូវតែសុក្រិតត្រឹមត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤៨ នាទីutes មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានជាតិ៣ ម៉ោង មុន

ជប៉ុនផ្ដល់ជំនួយជាង៥លានដុល្លារ ដើម្បីគាំទ្រលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម