ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើសិទ្ធិរស់រានមានជីវិតមុនគេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិតមុនគេ ហើយបន្ទាប់មកទើបដល់សិទ្ធិដទៃទៀត។
ការអះអាងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ផ្ដោតការយកចិត្តទុកដាក់ ពិសេសសិទ្ធិរស់រានមានជីវិត មុនសិន បន្ទាប់ទៅបានទៅសិទ្ធិដទៃទៀត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារសុខភាព សិទ្ធិខាងសេដ្ឋកិច្ច សិទ្ធិខាងនយោបាយ រាប់ទាំងសិទ្ធិដែលអ្នកឯងត្រូវធ្វើបក្សនយោបាយ ឬក៏ធ្វើអង្គការក្រៅរដ្ឋាភិបាល ធ្វើអ្នកកាសែតទៅតាមបំណងហ្នឹងទៅ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ឬសគល់នៃសិទ្ធិ គឺចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិតជាមុនសិន។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំធ្វើអ្វីគ្រប់យ៉ាងឲ្យតែជីវិតប្រជាជនគង់វង្ស៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»