Connect with us

ព័ត៌មានជាតិ

មកដឹងមូលហេតុ នាំឱ្យខេត្តកំពង់ស្ពឺ​ទាក់ទាញបានអ្នកវិនិយោគ​វិស័យ​រោងចក្រ​ច្រើនបំផុត ដើមឆ្នាំ ២០២៣

បានផុស

នៅ

ខេត្តកំពង់ស្ពឺ បាននិងកំពុងប្រែមុខមាត់ថ្មី នៅសម័យដឹកនាំដោយលោក វ៉ី សំណាង ជាអភិបាលខេត្ត។ ត្រឹមដើមឆ្នាំ ២០២៣ ខេត្តនេះ ទទួលបានគម្រោងបង្កើតរោងចក្រសហគ្រាសជិត ១០ ដែលសុទ្ធសឹងជាគម្រោងធំៗ សរុបមាន​តម្លៃរាប់សិបលានដុល្លារ ដោយបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់រាប់ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្នុងនាមរដ្ឋបាលខេត្ត នឹងជួយសម្រួល​ដល់អ្នកវិនិយោគគ្រប់កិច្ចការងារទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់វិនិយោគិនទាំងកិច្ចការរដ្ឋបាល និងសន្តិសុខសុវត្ថិភាព ដោយមិនបង្កឱ្យមានភាពស្មុគ្រស្មាញឡើយ។

លោកថ្លែងដូច្នេះថា« ជាទឹកចិត្ត គឺបើកទូលាយ ដោយមិនខ្វល់ថាអ្នកមកពីប្រទេសណាទេ សំខាន់ឱ្យតែគាត់​មានគំនិតចង់មករកទទួលទាននៅក្នុងខេត្តកំពង់ស្ពឺ គឺយើងស្វាគមន៍ដោយរីករាយ និងរង់ចាំជួយអ្នក​វិនិយោគ​ទាំងអស់»។

បើតាមការលើកឡើងរបស់លោក វ៉ី សំណាង កាលពីពេលថ្មីៗនេះ អ្នកវិនិយោគិនហុងកុង មានគម្រោងបង្កើតរោង​ចក្រកាបូ នៅខេត្តកំពង់ស្ពឺ ដែលត្រូវការកម្លាំងពលកម្មប្រមាណ ១២០០០នាក់។  ជាមួយគ្នានេះ រោងចក្រផលិត​ស្បែកជើង​ដ៏ធំមួយរបស់ចិន ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ក៏បានសម្រេចចិត្តរើទីតាំងរបស់ខ្លួនពីមីយ៉ាន់ម៉ា មកវិនិយោគផលិតស្បែកជើងនៅខេត្តកំពង់ស្ពឺ ផងដែរ។ មូលហេតុនៃការរើទីតាំងនេះ ដោយសារបញ្ហាវិបត្តិនយោបាយ​នៅមីយ៉ាន់ម៉ា ខណៈដែលកម្ពុជា មានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមាន​គោលនយោបាយជាច្រើនទៀត ក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។

ថ្លែងទៅកាន់រដ្ឋមន្រ្តីក្រសួងការងារ នៅថ្ងៃទី ១៣​ មីនា លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាល​របស់ក្រុមហ៊ុន​ផលិត​ស្បែកជើង អល វីន ស៊ូ បានបញ្ជាក់ថា ក្រុមហ៊ុនមានបំណងស្វែងរកកិច្ចគាំ​ទ្រការបង្កើតរោងចក្រផលិតស្បែក​ជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដោយបង្កើតការងារជិតមួយពាន់នាក់ និងដំណើរការសង្វាក់​ផលិត​ឱ្យបាន ៧០ម៉ឺនគូរក្នុងមួយខែ សម្រាប់នាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។

តាមរយៈកំណើននៃគម្រោងបង្កើតឧស្សាហកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ជាបន្តបន្ទាប់នេះ បានធ្វើឱ្យខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មប្រមាណ ៣ម៉ឺននាក់បន្ថែម ដើម្បីពន្លឿនសង្វាក់ផលិតកម្ម។

បើទោះជាខេត្តនេះ មានគម្រោងបង្កើតរោងចក្រច្រើនយ៉ាងណាក្តី ក៏លោក វ៉ី សំណាង នៅតែបន្តធ្វើទំនាក់​ទំនងជាមួយ​វិនិយោគិនពីខាងក្រៅ ដើម្បីទទួលបានគម្រោងថ្មីៗបន្ថែមទៀត។ ជាក់ស្តែង លោកអភិបាលខេត្ត បានបង្ហើបប្រាប់ថា នៅចុងខែ មីនា នេះ ​លោកនឹងអញ្ជើញទៅទីក្រុងហុងកុង ដើម្បីធ្វើបទបង្ហាញអំពី​សក្តានុពលរបស់ខេត្តកំពង់ស្ពឺ​ទៅដល់អ្នកវិនិយោគិន ចំនួន ១២០​ក្រុមហ៊ុន ដែលមានការចាប់អារម្មណ៍ចង់វិនិយោគ​គម្រោងនានា។ លោក អភិបាលខេត្តរំពឹងថា ក្រោយជំនួបនេះ នឹងមានរោងចក្រសហគ្រាសជាច្រើន បង្កើតឡើងនៅទឹកដីខេត្តកំពង់ស្ពឺ និងផ្តល់ការងាររាប់ម៉ឺនកន្លែងបន្ថែមទៀត។ បើតាមលោក វ៉ី សំណាង គម្រោងនេះ លោកទទួលបានការអនុញ្ញាត​ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីរួចហើយ។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានចម្ងាយប្រមាណ ៤៨ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តនេះ កំពុងមានសក្តានុពល​ខ្លាំងក្នុងផ្នែកឧស្សាហកម្មរោងចក្រ ដែលវិស័យនេះ បានជួយកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ​យ៉ាងសំខាន់ នៅក្នុងប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម