Connect with us

ព័ត៌មានអន្ដរជាតិ

មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រាប់ស្ថានភាពក្នុងសមរភូមិនៅទីក្រុង Bakhmut

បានផុស

នៅ

លោក Yevgeny Prigozhin មេក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បាននិយាយកាលពីពេលថ្មីៗនេះថា ស្ថានភាពនៅទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន គឺមានការលំបាកខ្លាំងណាស់ ដោយសារតែកងទ័ពអ៊ុយក្រែនទទួលបានជំនួយអាវុធគ្មានទីបញ្ចប់ ។

លោក Yevgeny Prigozhin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Prigozhin បាននិយាយនៅលើឆានែល Telegram ថា “ស្ថានភាពនៅទីក្រុង Bakhmut គឺស្វិតស្វាញខ្លាំងណាស់ ព្រោះនៅពេលពួកគេខិតជិតដល់កណ្ដាលទីក្រុង គឺមានការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លា ជាពិសេសកងកាំភ្លើងធំ និងរថក្រោះកាន់តែច្រើនរបស់អ៊ុយក្រែន ត្រូវបានប្រើប្រាស់ប្រឆាំងនឹងពួកយើង” ។

មេទាហានស៊ីឈ្នួលរូបនេះបានបន្ថែមថា អ៊ុយក្រែននៅតែបន្តទទួលបានអាវុធគ្មានទីបញ្ចប់ ប៉ុន្តែទោះជាយ៉ាងណា យើងកំពុងបន្តដំណើរឆ្ពោះទៅមុខ ដើម្បីបង្ហាញពីឥទ្ធិពលអាវុធរបស់រុស្ស៊ីវិញ យើងមិនឲ្យរុស្ស៊ីអាម៉ាស់មុខឡើយ ។

បច្ចុប្បន្នកំពុងមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញដើម្បីគ្រប់គ្រងទីក្រុង Bakhmut ប៉ុន្តែទោះជាយ៉ាងណា យោងតាមទិន្នន័យចុងក្រោយបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបិទ ឬគ្រប់គ្រងផ្លូវក្រាលកៅស៊ូទាំងអស់ចូលទៅកាន់ទីក្រុងរ៉ែអំបិលមួយនេះហើយ ខណៈដែលស្ថានភាពភក់ក៏កំពុងធ្វើឲ្យស្មុគស្មាញដល់ការដឹកជញ្ជូនកងទ័ពអ៊ុយក្រែន និងគ្រាប់រំសេវទៅដល់តំបន់ប្រយុទ្ធផងដែរ ។

ជាចុងក្រោយលោក Prigozhin បានបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរុស្ស៊ីមានចម្ងាយប្រហែលតែ ១.២ គីឡូម៉ែត្រទៀតប៉ុណ្ណោះពីមជ្ឈមណ្ឌលរដ្ឋបាលរបស់ទីក្រុង ហើយក៏ហៀបនឹងវាយដណ្ដើមយកទាំងស្រុងលើទីក្រុងនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ សមរភូមិនៅទីក្រុង Bakhmut ៖ ទាំង អ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែខាតបង់ ធ្ងន់ធ្ងរដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម