ព័ត៌មានជាតិ
កាត់ទោសលោក រ៉ុង ឈុន និងបក្សពួក ករណីញុះញង់បញ្ហាព្រំដែន
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រទី ១៥ ខែមករា ឆ្នាំ២០២១នេះ បានបើកសវនាការលើសំណុំរឿង លោក រ៉ុង ឈុន និងបក្សពួក ចំនួន៣នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនិងបទល្មើសញុះញង់ជុំវិញបញ្ហាព្រំដែន ។
ជនត្រូវចោទដែលតុលាការកាត់ទោស ទី១ឈ្មោះ រ៉ុង ឈុន ទី២ឈ្មោះ សួង សុភ័ណ ទី៣ឈ្មោះ តុល និមល ទី៤ឈ្មោះ ស កន្និកា ភេទស្រី ។
តុលាការ បានផ្ដើមចោទប្រកាន់បុគ្គលទាំង៤នាក់ ពីបទ « បទញុះញង់ បង្កឱ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់ សន្ដិសុខសង្គម »តាមបញ្ញត្តិ មាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
សវនាការនេះ ដឹកនាំដោយលោក លិ សុខា ជាចៅក្រមជំនុំជម្រះ និងលោក សេង ហៀង ជាតំណាងអយ្យការ ព្រមទាំងមានការចូលរួមពីតំណាងអង្គទូត ចំនួន១៥នាក់ និងអ្នកសារព័ត៌មានចំនួន៥នាក់ ។
គួររំលឹកថា ប្រធាន សហភាព សហជីព កម្ពុជា លោក រ៉ុង ឈុន ត្រូវបាន នគរបាល ចាប់ខ្លួន ស្ថិតនៅផ្ទះ របស់លោក កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែកក្ដដា ឆ្នាំ២០២០ បន្ទាប់ពី គណៈកម្មាធិការ ចម្រុះកិច្ចការ ព្រំដែន របស់ រាជរដ្ឋាភិបាល បានអំពាវនាវ ជាសាធារណៈ ឱ្យអាជ្ញាធរ ចាត់វិធានការ ចំពោះ លោក រ៉ុង ឈុន ដែលបាន អត្ថាធិប្បាយ ជុំវិញ ទស្សនៈកិច្ច របស់លោក ទៅកាន់ ព្រំដែន រវាង ប្រទេសកម្ពុជា និង ប្រទេស វៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ ។
លោក រ៉ុង ឈុន ដែលជា តំណាងក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា បានផ្ដល់ បទសម្ភាសន៍ តាមវិទ្យុមួយ នៅមុនពេល មានការ ចាប់ខ្លួន លោក ប៉ុន្មានម៉ោង ដោយ បានបដិសេធ លើការចោទប្រកាន់ថា រូបលោក បានចែករំលែក ព័ត៌មាន មិនពិត តាមរយៈ សេចក្ដីថ្លែងការណ៍ ជាសាធារណៈមួយ ពាក់ព័ន្ធ នឹងករណី ប្រជាពលរដ្ឋ លើកឡើង ពីការបាត់បង់ ដីសហគមន៍ នៅតាម បណ្ដោយព្រំដែន ៕
អត្ថបទ៖ មករា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២០ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ