ព័ត៌មានអន្ដរជាតិ
នេប៉ាល់ ហាមភ្ញៀវទេសចរមិនឲ្យដើរឡើងភ្នំអេវើរ៉េសម្នាក់ឯង
នេប៉ាល់ ចេញច្បាប់រឹតបន្តឹងថ្មី ដោយមិនអនុញ្ញាតជាដាច់ខាតឲ្យប្រជាជននៅទូទាំងប្រទេស ឬភ្ញៀវទេសចរដើរកម្សាន្តផ្សងព្រេងឡើងលើភ្នំអេវើរ៉េស ឬតំបន់ដាច់ស្រយាលផ្សេងទៀត តែម្នាក់ឯងនោះឡើយ ។
ការចេញច្បាប់ហាមប្រាមនេះ គឺដោយសារតែបារម្ភពីសុវត្ថិភាពអ្នកដំណើរ ព្រោះភ្នំអេវើរ៉េស ជាភ្នំដែលមានទំហំធំ និងខ្ពស់ ជាពិសេសវាដាច់ស្រយាលដែលធ្វើឲ្យមានការពិបាកស្វែងរក បើសិនជាមានបញ្ហាណាមួយកើតឡើងលើអ្នកផ្សងព្រេងដើរលេងតែម្នាក់ឯង ។ មិនត្រឹមតែភ្នំអេវើរ៉េសមួយទេ តំបន់ដាច់ស្រយាលផ្សេងៗទៀតក្នុងប្រទេស ក៏ត្រូវតែមានអ្នកនាំផ្លូវដែរ ។
ដូចនេះ រដ្ឋាភិបាលបានកំណត់ឲ្យអ្នកទេសចរទាំងអស់ គឺត្រូវដើរលេងជាក្រុមតាមរយៈក្រុមហ៊ុនទេសចរ ដែលមានអ្នកនាំផ្លូវត្រឹមត្រូវ ។
គួរបញ្ជាក់ថា អេវើរ៉េស គឺជាភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោក ដោយស្ថិតនៅក្នុងប្រទេសនេប៉ាល់ដែលមានកំពស់ ៨,៨៤៩ ម៉ែត្រ។
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រាប់ស្ថានភាពក្នុងសមរភូមិនៅទីក្រុង Bakhmut
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ