Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ ICC នឹងបើកសំណុំរឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង រុស្ស៊ី

បានផុស

នៅ

កាសែត New York Times បានរាយការណ៍កាលពីថ្ងៃចន្ទថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នឹងបើកសំណុំរឿងក្ដីឧក្រិដ្ឋកម្មសង្គ្រាមចំនួន ២ ប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងប្រតិបត្តិការសឹករបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអាមេរិកមួយនេះបានចុះផ្សាយទៀតថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នឹងស្វែងរកដីកាចាប់ខ្លួនជនជាតិរុស្សីជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ពីបទចាប់ពង្រត់កុមារអ៊ុយក្រែន និងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។

ករណី​ទាំង​នេះ​នឹង​ក្លាយ​ជា​ការ​ចោទ​ប្រកាន់​អន្តរជាតិលើក​ដំបូង​ ​ចាប់​តាំង​ពី​ជម្លោះ​​ក្នុង​ប្រទេស​អ៊ុយក្រែន​ បាន​ផ្ទុះឡើងកាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ ខណៈ ICC ក៏ធ្លាប់បានបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែនកាលពីខែមីនាឆ្នាំមុនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ី​បាន​បដិសេធរាល់​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយដីកា​នេះ​ទំនង​ជា​មិន​អាច​នាំ​ឲ្យ​មាន​ការ​កាត់​ទោសនោះ​ទេ ព្រោះ​ទីក្រុង​មូស្គូ​មិន​មែន​ជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ដែលជា​សន្ធិសញ្ញា​​បង្កើតឡើងដោយ ICC ហើយក៏​មិន​រំពឹង​ថា ​នឹង​ប្រគល់​ជន​ជាប់​ចោទណាមួយ​ទៅឲ្យ​តុលាការផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ខណៈក៏មិនទាន់មានសញ្ញាថមថយណាមួយនៅឡើយផងដែរ ស្របពេលដែលបច្ចុប្បន្នកងកម្លាំងទីក្រុងមូស្គូ កាន់តែបើកការវាយលុកយ៉ាងសន្ធាប់លើទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេទាហានស៊ីឈ្នួល រុស្ស៊ី ប្រាប់ស្ថានភាពក្នុងសមរភូមិនៅទីក្រុង Bakhmut

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤១ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៤៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៥០ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម