ព័ត៌មានជាតិ
អាស៊ី អឺរ៉ុប ដាក់ចេញផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ដើម្បីពង្រឹងជំនាញច្បាប់ឲ្យកាន់តែលេចធ្លោ
មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលានៃការអនុវត្តផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៨-២០២២) របស់ខ្លួន និងការរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំខាងមុខ (២០២៣-២០២៧) ដោយមានការចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការកែតម្រូវចំណុចខ្វះខាតនានា។

សិក្ខាសាលានេះ មានការចូលរួមពីតំណាង ក្រសួងអបរំ យុវជន និងកីឡា ក្រសួង មុខងារសាធារណៈ ក្រសួង យុត្តិធម៌ តំណាងគណៈមេធាវីនៅកម្ពុជា ក្រុមមេធាវី តម្រាច្បាប់ សាស្ត្រាចារ្យ និស្សិត និងអតីតនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

តាមការបង្ហាញរបស់ព្រឹទ្ធបុរសរងមហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនិយោបាយ គឺលោក ណុប សុភ័ក្ត្រ បានឱ្យដឹងថា ក្នុងឆ្នាំ២០១១ ដែលជាឆ្នាំដំបូងនៃការបង្កើតមហាវិទ្យាល័យនេះឡើងមក គឺមានតែនិស្សិតចំនួន ២០នាក់ប៉ុណ្ណោះបានចុះឈ្មោះចូលសិក្សា។ ប៉ុន្តែ គិតមកដល់ពេលនេះ និស្សិតប្រមាណ ៦០០នាក់ បានចុះឈ្មោះសិក្សានៅមហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនិយោបាយ ក្នុងមួយឆ្នាំៗ ដែលជាទិន្នន័យមួយគួរជាទីសាទរ។


លោក ណុប សុភ័ក្រ្ត បានបង្ហាញបន្តថា ចំនួនចុះឈ្មោះរបស់និស្សិតពីមួយឆ្នាំ ទៅមួយឆ្នាំមានការកើនឡើង ដោយចាប់ពីឆ្នាំសិក្សា ២០១៧-២០១៨ រហូតដល់ឆ្នាំសិក្សា ២០២១-២០២២ គិតជាភាគរយមានការកើនឡើងប្រមាណ ៧២%។ ក្រោយពីបញ្ចប់ការសិក្សារយៈពេល៥ឆ្នាំ និស្សិតមានការងារធ្វើប្រមាណ ៧៣% ។ យ៉ាងណាមិញ ចំពោះការចុះឈ្មោះចូលរៀនសម្រាប់និសិ្សតឆ្នាំទី១ ក៏មានកាកើនឡើងជារៀងរាល់ឆ្នាំផងដែរ។ ដោយឡែកឆ្នាំ ២០២០-២០២១ និស្សិតចុះឈ្មោះឆ្នាំទី១មានការថយចុះ ៣៣% ដោយជំងឺរាតត្បាតកូវីដ-១៩។ ជាមួយគ្នានោះ រយៈពេល៥ឆ្នាំនេះ ក៏មានសម្ភារៈសិក្សាស្របតាមតម្រូវការ ដូចជាសម្ភារៈសិក្សា បន្ទប់អនុវត្តការសិក្សា (បន្ទប់ តុ ស្លាយបញ្ចាំង និងបន្ទាប់អនុវត្តសវនាការនិម្មិត បន្ទប់សាលាដំបូង និងអយ្យការអមសាលាដំបូង និងលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង។

ស្របជាមួយនឹងចំណុចខ្លាំងទាំងនោះ ក៏មាននូវចំណុចខ្សោយមួយចំនួនដូចគ្នា។ ខាងមហាវិទ្យាល័យក៏បានរៀបចំអនុសាសន៍ឆ្លើយតបនឹងបញ្ហាប្រឈមទាំងនោះដើម្បីកែតម្រូវចំណុចនានា។ លោកបានបន្តថា ក្នុងចំណោមស្ថាប័នឯកជន គឺមានតែសាកលវិទ្យាល័យអាស៊ីអឺរ៉ុបមួយប៉ុណ្ណោះមានចំណាត់ថ្នាក់លេខ១ សម្រាប់ការបណ្តុះបណ្តាលជំនាញច្បាប់បានល្អ។
បន្ទាប់ពីបញ្ចប់ការបូកសរុបសមិទ្ធផលរយៈពេល៥ឆ្នាំ ខាងមហាវិទ្យាល័យក៏បានរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២៣-២០២៧) បន្តទៅមុខទៀត ដែលមានមុំយុទ្ធសាស្ត្រចំនួន៤សំខាន់ៗ។ មុំយុទ្ធសាស្ត្រទី១ “ធ្វើឱ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាព”។ មុំយុទ្ធសាស្ត្រទី២ “ធ្វើឱ្យការផ្សព្វផ្សាយ ការធ្វើទីផ្សារ និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ”។ មុំយុទ្ធសាស្ត្រទី៣ “ធ្វើឱ្យមានអភិបាលកិច្ចល្អស្ថាប័ន និងការគ្រប់គ្រងធនធានមនុស្ស ឱ្យកាន់តែមានប្រសិទ្ធភាព”។ មុំយុទ្ធសាស្ត្រចុងក្រោយគឺ “ធ្វើឱ្យការស្រាវជ្រាវទទួលបានលិទ្ធផលល្អ”។ ក្នុងមុំយុទ្ធសាស្រ្តទាំង៤នោះ ក៏មាននូវសកម្មភាពគោលនានា ចំណុចខ្សោយ ចំណុចខ្លាំង និងអនុសាសន៍ដែលមហាវិទ្យាល័យបានត្រៀមសម្រាប់ការអនុវត្តផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ក៏បានបើកឱកាសមានការបូកសរុបធាតុចូលពីសំណាក់តំណាងក្រសួង និងស្ថាប័នផ្សេងៗទៀត សម្រាប់កែតម្រូវចំណុចផ្សេងៗ។ ក្រោយពីទទួលបានធាតុចូលទាំងនោះពីបណ្តាដៃគូ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័អាស៊ីអឺរ៉ុប លោក សួស សោភា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានការវាយតម្លៃ និងរាល់ការចូលរួមធាតុចូលពីដៃគូ ដើម្បីដាក់ចេញផែនការរយៈពេល ៥ឆ្នាំបន្តទៀតនឹងយកចំណុចទាំងនោះ ដើម្បីអភិវឌ្ឍន៍បន្ថែមនៅក្នុងមុំយុទ្ធសាស្ត្ររបស់មហាវិទ្យាល័យ សម្រាប់កែតម្រូវឆ្ពោះទៅរកភាពល្អប្រសើរឡើង។

លោកបានបន្តថា សាកលវិទ្យាល័យបានគិតគូរ និងមានផែនការផ្ទាល់ខ្លួនមួយ បន្ទាប់មកទើបដាក់ចេញទៅឱ្យមហាវិទ្យាល័យ ការិយាល័យ និងដេប៉ាតឺម៉ង់ ផ្សេងៗដើម្បីច្បិចយកចំណុចសំខាន់ៗមកអនុវត្ត។ ការរៀបចំផែនការបែបនេះ ដើម្បីអភិវឌ្ឍន៍ផែនការទទួលបានលិទ្ធផល សមិទ្ធផលខ្ពស់ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យអប់រំឱ្យមានភាពល្អប្រសើរឡើងថែមទៀត។


លោកសាកលវិទ្យាធិការរង បានបញ្ជាក់ថា ដើម្បីចៀសវាងកុំឱ្យនិស្សិតបញ្ចប់ការសិក្សា ហើយអត្រាអត់ការងារធ្វើមានច្រើន ឬ បំពេញការងារមិនត្រូវជំនាញ សាកលវិទ្យាល័យបានបង្កើតការិយាល័យទំនាក់ទំនងអន្តរជាតិ និងមុខរបរ ជាមួយនឹងដៃគូ ដើម្បីស្វែងរកការងារឱ្យនិស្សិតផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ និងមានមហាវិទ្យាផ្សេងៗនៅក្នុងនោះ។ ដោយឡែក មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ព្រមទាំងមានការបង្រៀនដោយសាស្ត្រាចារ្យមានបទពិសោធន៍ និងកម្រិតវប្បធម៌ចាប់ពីកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ