ព័ត៌មានជាតិ
ផ្ទុះការរិះគន់លោកអភិបាលស្រុកព្រៃកប្បាសរឿងឱ្យថៅកែដីឡូត៍លុបប្រឡាយដាក់លូ
ពលរដ្ឋរួមទាំងមន្ត្រីរាជការជាច្រើនបាននាំគ្នារិះគន់កប់ៗមាត់រឿងលោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស ឱ្យថៅកែដីឡូត៍លប់ប្រឡាយដាក់លូមានទំហ៊ំតូចក្នុងប្រឡាយមេរំដោះទឹកដែលមានទទឹង២៥ម៉ែត្រស្ថិតនៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ប្រភពពីពលរដ្ឋបានឱ្យដឹងថា លោកអភិបាលស្រុកព្រៃកប្បាសច្រើនជំនាន់មកហើយបានទប់ស្កាត់ការដាក់លូលុបប្រឡាយមេរំដោះទឹកមួយនេះ ព្រោះប្រឡាមេមួយនេះមានសារៈសំខាន់ណាស់ក្នុងការំដោះទឹកឬស្តុកទឹកទុកឱ្យពលរដ្ឋប្រើប្រាស់។ ដោយឡែកតាមប្រភពពីមន្ត្រីសាលាស្រុកព្រៃកប្បាសសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ថៅកែដីឡូត៍ខាងលើកំពុងបំផ្លាញហេដ្ឋារចនាសម្ពន័របស់ស្រុក ព្រោះប្រឡាយមេមួយនេះមានទទឹង២៥ម៉ែត្រនេះមិនទាន់បូកចំណីប្រឡាយផង ហើយប្រឡាយនេះត្រូវធ្វើផ្លូវអមសងខាងបង្ហូរទឹកទៅដល់បឹងកំពុងចកដែលមានប្រវែងជាង៣គីឡូម៉ែត្រ។
ប្រភពដដែលបានឱ្យដឹងទៀតថា ថៅកែដីឡូខាងលើធ្លាប់សុំច្បាប់ដាក់លូលុបប្រឡាយនេះជាច្រើនដងមកហេីយ តែអភិបាលស្រុកចាស់ពីមុនមកមិនអនុញ្ញាត តែមកដល់លោក ឌឹម គឹមសាន្ត អភិបាលស្រុកថ្មី បែរជាត្រូវរូវគ្នាជាមួយថៅកែដីឡូត៍អនុញ្ញាតឱ្យចាក់ដីលុប ធ្វើឱ្យផ្អើលទាំងពលរដ្ឋ និងមន្ត្រីគ្រាក់ៗក្នុងស្រុមតែម្តង។
ជុំវិញករណីខាងលើ លោក ឌឹម គឹមសាន្ត អភិបាលស្រុកព្រៃកប្បាស បានទទួលស្គាល់ថា លោកពិតជាអនុញ្ញាតច្បាប់ឱ្យថៅកែដីឡូត៍ចាក់លុបប្រឡាយដាក់លូនៅចំណុចខាងលើមែន ដោយផ្អែកទៅលើមន្ត្រីជំនាញចុះសិក្សាឯកភាពគ្នា។លោកអភិបាលស្រុកបញ្ជាក់ទៀតថា បើករណីចាក់ដីលុបប្រឡាយនេះត្រូវបានពលរដ្ឋរិះគន់លោកនឹងពិចារណាឡើងវិញ។
ពលរដ្ឋស្នើរឱ្យលោកអភិបាលស្រុកព្រៃកប្បាសកាយដី និងលូរបស់ថៅកែដីឡូត៍នេះចោលវិញ ព្រោះប្រឡាយរំដោះទឹកនេះជាប្រឡាយប្រវត្តិសាស្ត្រ និងជាប្រឡាយកំពុងទូកពីសង្គមចាស់៕
អត្ថបទ៖ វីរៈ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?