ព័ត៌មានជាតិ
លោក ស សុខា អំពាវនាវដល់និសិ្សតជាប់ជ័យលាភីនឹកឃើញដើមឈើដែលដុះនៅក្នុងសួនច្បារសន្តិភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី ចំនួន ១ ៨៧៥ នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ នៅសាលសន្នីសិទ្ធសណ្ឋាគារ សុខាសៀមរាប។
តាមសេចក្តីរាយការណ៍របស់លោកបណ្ឌិត សៀន សុវណ្ណា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍ អេយសៀ បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ សាកលវិទ្យាល័យ បានសម្រេចបានសមិទ្ធផលជាច្រើនទាក់ទងទៅនឹងសកម្មភាព នៃការបណ្តុះបណ្តាល ការទទួលស្គាល់គុណភាពអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាកលវិទ្យាល័យអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានា។
ជាពិសេសសាកលវិទ្យាល័យ ទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលនិស្សិត ចំនួន ១៩ ៩៩៧ នាក់ និងបានបញ្ចប់ការសិក្សាសរុបចំនួន ៧ ៦៤៤នាក់ ដើម្បីបំពេញតម្រូវការសង្គម និងទីផ្សារការងារក្នុងការចូលរួមជួយកាត់បន្ថយភាពក្រីក្រ និងបង្កើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោក ស សុខា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអនុវត្តនយោបាយឯកជនភាវូបនីយកម្មក្នុងវិស័យអប់រំ ជាពិសេសថ្នាក់ឧត្តមសិក្សា ចាប់តាំងពីឆ្នាំ ១៩៩៦ មក។
លោករដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងមូលដ្ឋានឆ្ពោះទៅសំរេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ។
គិតមកដល់ឆ្នាំ២០២៣ នេះ យើងមានគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៧ និងរដ្ឋ ចំនួន ៤៨។ ជាក់ស្តែងថ្មីៗនេះ រាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតផ្តល់ការអនុគ្រោះសម្រួលដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឲ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល (Tax on Income) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល (Prepayment Tax on Income) ពន្ធអប្បបរមា (Minimum Tax) អាករលើតម្លៃបន្ថែម (Value Added Tax) និងពន្ធកាត់ទុកលើសេវាការប្រាក់ (Withholding tax on interest)និងភាគលាភ (Dividend) ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។
លោក ស សុខា បានគូសបញ្ជាក់ដែរថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តកំណែទម្រង់វិស័យឧត្តមសិក្សា ឆ្នាំ២០១៨-២០២៣ រួមមាន ៖ ការជំរុញឲ្យគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន រៀបចំក្របខណ្ឌកម្មវិធីសិក្សាឱ្យឆ្លើយតបទៅនឹងការវិវត្តឧស្សាហកម្មសេដ្ឋកិច្ចសង្គមឌីជីថល ការស្រាវជ្រាវ នវានុវត្តន៍ និងការលើកទឹកចិត្តមជ្ឈមណ្ឌលស្រាវជ្រាវ ឧត្តមភាព និងការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងវាយតម្លៃគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា។
ថ្លែងក្នុងឱកាសនោះដែរ លោក ស សុខា បានស្នើដល់គណៈគ្រប់គ្រង បុគ្កលិក សាស្រ្តាចារ្យសាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ បន្តខិតខំពុះពារជំនះរាល់ឧបសគ្គ រួបរួមគ្នាក្នុងទិសដៅបន្តអភិវឌ្ឍសាកលវិទ្យាល័យមួយនេះ ឲ្យកាន់តែឈានឡើងទៅរកភាពរីកចម្រើនថែមទៀត ដើម្បីប្រែក្លាយទៅជាថ្នាលបណ្តុះបណ្តាលនិស្សិតកម្រិតជាតិនិងអន្តរជាតិ អោយក្លាយទៅជាពលរដ្ឋសាកល ពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវ: ការទទួលខុសត្រូវក្នុងការងារ និងសង្គម ដើម្បីបម្រើប្រជាជន និងសង្គមជាតិដោយស្មោះស ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង។
ជាចុងក្រោយ លោក សសុខា ក៏បានអំពាវនាវដល់ប្អូនៗជ័យលាភីទាំងអស់ ត្រូវយកគុណវុឌ្ឍិ ដែលទទួបាននាពេលនេះទៅប្រើប្រាស់ក្នុងជីវភាពប្រកបដោយការរីកចម្រើន និងសុភមង្គល ហើយសូមនឹកឃើញដើមឈើដែលដុះនៅក្នុងសួនច្បារសន្តិភាពនេះបានផ្ដល់ជាម្លប់ ផ្លែ និងសម្រស់សម្រាប់ជីវិតនៅក្នុងសង្គមទៅអនាគត៕
អត្ថបទ៖ គឿនវេត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល