ជីវិតកម្សាន្ដ
ឆ្លងកាត់ឧបសគ្គច្រើន កញ្ញា ម៉ៃយ៉ា នៅតែបន្តខំប្រឹង ដើម្បីឈោងចាប់ក្ដីស្រមៃលើឆាកអន្តរជាតិ
ដូចដែលមហាជនបានដឹងហើយថា ម្ចាស់មកុដ MQC 2023 (Miss Queen Cambodia2023 ) កញ្ញា ម៉ៃយ៉ា ថ្មីៗនេះ នាងទើបតែទទួលបានជយលាភីក្នុងកម្មវិធីប្រកួតសម្រស់បវរកញ្ញាភេទទី ៣ ខាងលើ។ ព្រមគ្នា នៃការឈ្នះមកុដនេះដែរ កញ្ញា ម៉ៃយ៉ា ក៏ទទួលបានការចូលរួមអបអរសាទរ និង មួយចំនួនទៀតផ្ទុះការរិះគន់។
តាមរយៈមតិរិះគន់ពីសំណាក់អ្នកគាំទ្រខ្លះបាននិយាយថា ម៉ៃយ៉ា មិនសក្ដិសមទទួលបានតំណែងធំនេះទេ ព្រោះគេយល់ឃើញថា នាងនៅមានចំណុចខ្វះខាតដូចជា ស្ទើរកម្ពស់ មិនសូវស្អាត ឬមិនសូវចេះភាសាជាដើម។ ជាការពិត បើកត់សម្គាល់ចំពោះម្ចាស់មកុដបវរកញ្ញាភេទទី ៣ កញ្ញា ម៉ៃយ៉ា ប្រហែលជាស្ទើរកម្រិតភាសានិយាយអង់គ្លេស ក្រោយនាងឆ្លើយសំណួរវគ្គចុងក្រោយជាភាសាខ្មែរ។
ឆ្លើយតបការរិះគន់មួយចំនួនរបស់អ្នកគាំទ្រ បវរកញ្ញា ម៉ៃយ៉ា បាននិយាយថា នាងមិនខឹងចំពោះអ្នកមួយចំនួនដែលមិនពេញចិត្តចំពោះតំណែងរបស់នាងទេ តែនេះជាអ្វីដែលនាងខិតខំប្រឹងប្រែង ក្រោមការតាមដានគ្រប់ជំហានរបស់គណៈកម្មការ។ នាងបញ្ជាក់ថា រយៈពេល ៣ ឆ្នាំ កន្លងមកនេះ ពេលនេះក្ដីស្រមៃរបស់នាងបានក្លាយជាការពិតហើយ ក្នុងការប្រឡង Miss Queen Cambodia 2023។
ម៉ៃយ៉ា បន្តទៀតថា នាងបានខំប្រឹងតស៊ូជាមួយការងារថ្មីៗដែលជាវិញ្ញាសាគេដាក់ឲ្យដោយប្រើពេលវេលាពីរខែទើបមានឱកាសឈ្នះបែបនេះ។ នាងថា ជ័យជំនះកើតចេញពីការខិតខំ ហើយក៏មានអត្តចរិតល្អ តួនាទីការងារបំពេញឲ្យល្អ នោះជាអ្វីដែលចង់បាន។ ដូច្នេះនាងនឹងព្យាយាមពង្រឹងសមត្ថភាពខ្លួនឯងឲ្យបានល្អបន្តទៀត ដើម្បីឱកាសចូលទៅកាន់ការងារលំដាប់ពិភពលោក ព្រោះនោះជាអ្វីដែលនាងបានប៉ងយូរមកហើយ ដោយសារចង់ប្រើសំឡេង និងសមត្ថភាពកូនខ្មែរឲ្យពិភពលោកបានឃើញ ដើម្បីមុខមាត់ជាតិយើង នេះជាទិសដៅដែលនាងចង់បានបន្ថែមទៀត។
បន្ថែមពីនេះដែរ កញ្ញា ម៉ៃយ៉ា ក៏បានផ្ដាំផ្ញើដល់អ្នកចង់ប្រឡងវិស័យបវរកញ្ញាដូចនាង ត្រូវតែតស៊ូ ហើយជម្នះគ្រប់ឧបសគ្គ គ្មានភាពជោគជ័យណាបានមកដោយស្រួលនោះឡើយ។ រីឯការនិយាយភាសា គឺនាងថាអាចប្រើប្រាស់ភាសាអង់គ្លេស និងចិន ហើយកំពុងដាក់ផែនការរៀនភាសាថៃ ដើម្បីទុកប្រើប្រាស់ពេលប្រឡងលើឆាកអន្តរជាតិនៅឆ្នាំ ២០២៤ ខាងមុខ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»