Connect with us

កីឡា

ត្រៀម​ការពារ​មេដាយ​មាស អ្នក​​គាំទ្រ​​វៀតណាម​​​​ជាង​​២​​ម៉ឺន​​នាក់​​គ្រោង​​មក​​ស៊ីហ្គេម​​នៅ​​កម្ពុជា

បានផុស

នៅ

អ្នក​គាំទ្រ​កីឡា​បាល់ទាត់​វៀតណាម​​ប្រហែល​ជាង​២​ម៉ឺន​​នាក់​គ្រោង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ដើម្បី​​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​​បាល់ទាត់​​ជម្រើស​ជាតិ​វៀតណាម​អាយុ​ក្រោម​២២​ឆ្នាំ (U22) ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹង​នេះ​ត្រូវ​បាន​​នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រាប់​ Cambodia2023 ឲ្យ​ដឹង បន្ទាប់​ពី​លោក​ទទួលបាន​ព័ត៌មាន​ផ្ទាល់ពីភាគីវៀតណាម កាលពីចុងសប្ដាហ៍កន្លងទៅ ហើយ​ចំនួន​នឹង​កើន​ឡើង​ជាង​២​ម៉ឺន​​នាក់​ ដោយសារ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​សល់​ប្រហែល​ជា​៥០​ថ្ងៃ​ទៀត​ទើប​មក​ដល់។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជាបន្ថែម​ថា ក្រៅ​ពី​អ្នក​គាំទ្រ​វៀតណាម ក៏​នឹង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទៀត​ពី​ប្រទេស​ដែល​មាន​ព្រំ​ប្រទល់​ជាប់​កម្ពុជា និង​ប្រទេស​អាស៊ាន​ជា​ច្រើន​ទៀត ដូច្នេះ​លោក​រំពឹង​មាន​​អ្នក​គាំទ្រ​មក​ពី​ប្រទេស​ផ្សេង​ៗរាប់សែន​នាក់។​

សូម​បញ្ជាក់​ថា ក្រុម​បាល់ទាត់ U23 វៀតណាម និង​ក្រុម​កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិវៀតណាម​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម លើក​ទី​៣១ ​ទាំង​ពីរ​វិញ្ញាសា​​នៅ​ពេល​​វៀតណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កុម្ភៈ​ កន្លង​ទៅ សហព័ន្ធ​កីឡា​បាល់ទាត់​វៀតណាម បាន​តែង​តាំង​លោក Philippe Troussier ​ជន​ជាតិ​បារាំង​​ជា​គ្រូ​បង្គោល​ថ្មី​ទាំង​ជម្រើស​ជាតិ​វៀតណាម​​​ឈុត​ធំ និង​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ។ បន្ទាប់​មក​​លោក​គ្រូ​បង្វឹក​ថ្មី​បាន​ដឹក​នាំ U22 និង​ឈុត​ធំ​​​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតា​ដោយ​បាន​ដាក់​គោល​ដៅ​​ការពារ​មេដាយ​មាស​​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម