Connect with us

ជីវិតកម្សាន្ដ

Kwan បញ្ចេញឈុតរម្យទម ទស្សនិកជនពោលសរសើរគ្រប់ៗគ្នា

បានផុស

នៅ

បន្ទាប់ពីវិលត្រលប់មកកាន់ទ្រនំចាស់នៅប៉ុស្តិ៍លេខ ៧ ម្តងទៀត Kwan Umanee ហាក់ទទួលការចាប់អារម្មណ៍ខ្លាំងជាងមុន ស្របពេលដែលបង្ហោះរូបភាពច្រើនសន្លឹកក្នុងកាយវិការ​រម្យទម​ ធ្វើឲ្យ​ទស្សនិកជន​ពោលសរសើរគ្រប់គ្នាៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​សម្ដែងកូនកាត់រូបនេះបានបង្ហោះរូបខ្លួនឯងស្លៀកស្លៀកសំពត់សូត្រថៃពណ៌ផ្កាឈូក ក្នុង​ដោយ​ដាក់ Caption ថា “មកហើយម្ដងនេះឈុតស្អាតខ្លាំងសមនឹងរូបរាង”។​ ជាមួយគ្នានោះដែរ អ្នកគាំទ្រជាច្រើនបានចូលមក Comment និងសរសើរពីសម្រស់​របស់​នាង មិនដឹងថាឈុតនេះសម្រាប់ថតរឿងភាគថ្មីឬយ៉ាងណានោះ​ទេ​ ប៉ុន្តែ​ពិត​ជាគួរឲ្យ​សរសើរណាស់ដែលនាង​ជ្រើស​ឈុត​ប្រពៃណី​មក​បង្ហាញ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន។ ចំណែក​ហ្វេនមួយចំនួនទៀតក៏សរសើរ Kwan ថាពូកែថែរាង​ថែ​ស្បែក​ ពេល​ស្លៀក​ឈុត​ប្រពៃណី​រឹត​តែ​ឃើញ​ស្អាត​ខ្លាំងលើសមុនទៀត។ គួរឲ្យពិន្ទុ ១០ លើ ១០ ហើយ!

យ៉ាងណាមិញបន្ទាប់ពីបង្ហាញវត្តមានវិលចូលទ្រនំចាស់វិញ Kwan ហាក់មានប្រជាប្រិយភាពឡើងវិញមិនថាអាជីពជំនួញកាក់កបឬនិយាយពីសម្រស់នោះទេ នាងតែងទទួលការសរសើរពីមួយថ្ងៃទៅមួយថ្ងៃខុសឆ្ងាយពីមុន។ ដែលនេះបញ្ចាក់បានថាកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះ កំពុងឡើងស្រឺតជាលំដាប់ហើយ៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

ចុចអាន៖តារាសិចស៊ី Pu Praya បញ្ចេញឈុតស្បៃឆ្លុះដើមទ្រូង ក្នុងកម្មវិធីជប់លៀង Oscar

ចុចអាន៖Pu Praya និង Fan Bingbing ចូលរួមកម្មវិធីតែមួយ ជះសម្រស់ស្អាតមិនចាញ់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម