Connect with us

ព័ត៌មានជាតិ

ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ជំរុញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ការពារ​សន្តិ​សុខ​សុវត្ថិភាព​ក្នុង​ពិធី​ប្រកួត​កីឡា​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

បានផុស

នៅ

​ភ្នំពេញ​ ៖ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ច​ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ខណៈ​​ដែល​កម្ពុជា​នឹងត្រូវ​ធ្វើ ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ខាងមុខនេះ ដោយ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នេះ​នៅ​សល់​តែ​៥២​ថ្ងៃ​ទៀត​ប៉ុ​ណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជំរុញ​បែបនេះ​លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង នា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​មួយ​ផ្នែក ដើម្បី​ពិនិត្យ ពី​វឌ្ឍនភាព​ការងារ​ត្រៀម​សហការ​រៀបចំ ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ជាមួយ​អនុគណៈកម្មការ​ចំពោះ​កិច្ច និង​ការ​ពង្រឹង​កិច្ចការ​រងារ ការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងការ​ប្រកួត​កីឡា​នេះ​។

លោក​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ការងារ​ធំ​របស់​យើង​គឺ​កិច្ចការពារ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ។ ដូច្នេះ​ទេ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អោយបាន​ខ្ពស់បំផុត កុំ​អោយ​មាន​បទល្មើស​កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ពិសេស​ថែមទៀត​នោះ គឺ​កិច្ចការពារ សន្តិសុខ ជូន​ប្រតិភូ កីឡាករ ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​មក​ចូលរួម​ក្នុង​ពិធី​ដ៏​ធំ​នេះ​។

លោក​ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ចំពោះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ត្រូវ​​យកចិត្តទុកដាក់​ក្នុង​ការ​ជួសជុល​ផ្លូវ តុបតែង​ភ្លើង​បំភ្លឺ​សាធារណៈ ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​បំព្រង ពិសេស​ផ្លូវ​សំខាន់ ចូល​ទៅ​ក្នុង​ពិធី ដូចជា​ផ្លូវជាតិ​លេខ​៥ លេខ​៦ ផ្លូវ​២​ខ្សែ​ថ្មី​ចូល​ទៅ​កាន់​មហាវិថី​ឈ្នះ​ឈ្នះ និង​មហាវិថី​ឈ្នះ​ឈ្នះ​នេះ​តែម្តង​។ ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ក្រៅពី​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ហើយ ការ​សំអាត អនាម័យ​បរិស្ថាន​ក៏ត្រូវ​យកចិត្តទុកដាក់ ជាមួយនឹង​ការ​ចលនា​ប្រជាពលរដ្ឋ​អោយ​ដាក់​ទង់ជាតិ ព្រោះនេះ​ជា​មុខមាត់​របស់​ប្រទេស​យើង​ទាំងមូល​។

គួរ​បញ្ជាក់​ថា ការរៀបចំ ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនបាន​អនុវត្ត​ការងារ ដាច់ដោយឡែក​តែឯង​នោះទេ តែ​ជាការ​ងារ​ដែល​ត្រូវ​សហការ​ជាមួយ​អនុគណៈកម្មការ​ចំពោះ​កិច្ច មាន​ទាំង​ការរៀបចំ​សណ្តាប់ធ្នាប់ ការងារ​អនាម័យ​បរិស្ថាន ការជួសជុល​កែលំអផ្លូវ និង​ការងារ​ចរាចរណ៍​ជាដើម បើទោះបី​ការងារ​នេះ ស្ថិត​ក្នុង​ការគ្រប់គ្រង​និង​ទទួលខុសត្រូវ​ទាំងស្រុង​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្តី​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ វិនាទី មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១១ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២០ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម