កីឡា
ជួបតាមបំណង! ធឿន ធារ៉ា និង Sammy នឹងកក្រើកជាយដែនចុងសប្តាហ៍នេះ
ជើងខ្លាំងគុនខ្មែរកំពុងល្បីឈ្មោះ ធឿន ធារ៉ា និងអ្នកប្រដាល់ថៃកំពុងសាងភាពខ្លាំងនៅកម្ពុជា Sammy នឹងជួបគ្នាម្តងទៀតដើម្បីជម្រះបញ្ជីឲ្យដាច់ស្រឡះ បន្ទាប់ពីជួបគ្នាលើកទី១បានត្រឹមស្មើគ្នា។
ជំនួបគ្នាលើកទី២នេះនឹងកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យព្រំដែនថៃ។ នៅចាំបានថា ជើងខ្លាំងទាំងពីរបានជួបគ្នាលើកទី១ កាលពីថ្ងៃទី២៩ ខែមករា នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា ហើយបានត្រឹមស្មើគ្នា បន្ទាប់ពីតស៊ូគ្នា៥ទឹកពេញ។

ទោះបីជាយ៉ាងណា ការប្រកួតនោះ កីឡាករថៃ Sammy បាននិយាយថា រូបគេមានអារម្មណ៍លើខ្លួនឯងមានប្រៀប និងអាចទទួលបានជ័យជម្នះ ដោយសាររូបគេបានវ៉ៃកណ្តាប់ដៃឲ្យអ្នកលេងគុនខ្មែរស្រុតម្តងម្កាលដែរ ប៉ុន្តែរូបគេទទួលយកសម្រាប់លទ្ធផលស្មើគ្នានោះ។
បន្ទាប់ពីបានត្រឹមស្មើជាមួយ ធឿន ធារ៉ា កីឡាករដែលមានកណ្តាប់ដៃធ្ងន់ និងបច្ចេកទេសល្អ Sammy បានយកឈ្នះកីឡាករកម្ពុជា២រូបគឺផ្តួលកីឡាករ ឡៅ ចន្ទ្រា ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី២៥ ខែកុម្ភៈ និងចុងក្រោយបំផុត ទាត់ជើងក្រោមឲ្យ ធន់ រិទ្ធី បោះបង់ចោលការប្រកួតក្នុងទឹកទី១ កាលពីថ្ងៃទី១១ ខែមីនា។ តាមរយៈជ័យជម្នះ២លើកចុងក្រោយនេះ រូបគេមានបំណងប្រកួតជាមួយ ធឿន ធារ៉ា ម្តងទៀតដើម្បីឲ្យដឹងច្បាស់ថា នរណាជាជើងខ្លាំងពិតពិតប្រាកដ។
បំណងប្រាថ្នារបស់ Sammy បានសម្រេចដោយសង្វៀនទូរទស្សន៍ជាតិកម្ពុជារៀបចំឲ្យជួប ធឿន ធារ៉ា ម្តងទៀតចុងសប្តាហ៍នេះ។ វានឹងក្លាយជាការប្រកួតគួរឲ្យចាប់អារម្មណ៍បំផុតពីអ្នកគាំទ្ររបស់កីឡាករទាំងពីរ។
កាលជួបគ្នាលើកទី១ ធឿន ធារ៉ា ត្រូវបានគេមើលឃើញថា ហាក់ដូចជាលេងសើចបន្តិចនៅលើសង្វៀន ដូច្នេះសង្ឃឹមលើការជួបគ្នាលើកទី២នេះ រូបគេនឹងមានការប្រុងប្រយ័ត្នខ្ពស់ និងសមាធិផ្លូវចិត្តឲ្យបានស្ងប់ល្អ។
ធឿន ធារ៉ា ចាប់តាំងពីឆ្នាំ២០២២មកប្រកួតមិនដែលចាញ់សោះ។ ប៉ុន្មានខែចុងក្រោយនេះ រូបគេបានឈ្នះខ្សែក្រវាត់អន្តរជាតិ៣គ្រឿង ហើយប្រកួតចុងក្រោយកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ បានផ្តួលកីឡាករប្រេស៊ីល Bento ឲ្យសន្លប់ក្នុងទឹកទី១។
តាមពិតទៅ Sammy ធ្លាប់សន្លប់នៅលើទឹកដីកម្ពុជាម្តងហើយកាលពីដាច់ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣ នៅទឹកដីខេត្តត្បូងឃ្មុំដែលនៅពេលនោះរូបគេចាញ់ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង ក្នុងទឹកទី២៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ